លោកឧកញ៉ា ទៀ វិចិត្រ ៖ ការព្រមអភ័យ គឺជាការពន្លត់ភ្លើងនៅក្នុងចិត្តយើង ចំណែកនរណាដឹងខុស រឺមិនដឹងនោះ ក៏បណ្តោយឲ្យទៅតាមបុណ្យយើង កម្មគេ…មានវិដេអូ

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តនិងមហាជនជាច្រើន ពិតជាបានស្គាល់វត្តមានលោក ឧកញ៉ា ចិត្តធម៍ ទៀ វិចិត្រ រួចមកហើយ ដោយរូបលោកបានជួយសង្គមជាច្រើន ជាពិសេសគឺការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ទីទាល់ក្រ នៅតាមបណ្តាលខេត្តក្រុង គឺរូបលោកមិនដែលមើលរំលងនោះទេ។ ម្យ៉ាងវិញទៀត លោក ឧកញ៉ា ក៏ជាបុគ្គលម្នាក់ ដែលចូលចិត្តសត្វព្រៃ និងអភិរក្សសត្វព្រៃផងដែរ។

យ៉ាងណាមិញបើយើងងាកមកមើលពីវីដេអូថ្មីរបស់លោក ពិតជារំភើបយ៉ាងខ្លាំង បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋយើងបានចូលរួមអភិរក្សសត្វព្រៃ។ នាថ្ងៃនេះផងដែរ បងស្រីម្នាក់គាត់បានជូនសត្វមួយក្បាល ដល់លោក ទៀ វិចិត្រ ដើម្បីឲ្យរូបលោក យកទៅមើលថៃ និងឲ្យសត្វមួយក្បាលនេះរស់នៅតាមរបៀបរបស់វា។

បន្ទាប់ពីទទួលបានសត្វមួយក្បាលនេះហើយលោក ឧកញ៉ា បានសន្យាចំពោះបងស្រីវិញថា រូបលោកនិងមើលថែសត្វមួយនេះឲ្យបានល្អ។ រួមជាមួយគ្នាផងដែរនេះ លោកក៏បានបង្ហោះសារយ៉ាងខ្លីភ្ជាប់ជាមួយវីដេអូរបស់លោកផងដែរថា៖ ការព្រមអភ័យ គឺជាការពន្លត់ភ្លើងនៅក្នុងចិត្តយើង ចំណែកនរណាដឹងខុស រឺមិនដឹងនោះ ក៏បណ្តោយឲ្យទៅតាមបុណ្យយើង កម្មគេ…៚ទៀ វិចិត្រ”។

Related posts

Leave a Comment