សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងការពារអនាម័យសុខភាព….

ហ្វេស៊បុក៖ យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ម្តេចតេជោ បានសរសេររៀបរាប់ថា៖ ៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ក្នុងពេលវេលាដែលជំងឺឆ្លងកូវីដ១៩ (កូរ៉ូណា) កំពុងកើតមាននៅតាមបណ្តាប្រទេសមួយចំនួន សូមបងប្អូនប្រជាពលរដ្ធចូលរួមថែរក្សាការពារអនាម័យសុខភាពផ្ទាល់ខ្លួន និងអនាម័យសុខភាពក្នុងក្រុមគ្រួសារអោយបានល្អ។

សូមឧស្សាហ៍ដុសលាងសម្អាតមុខមាត់ដៃជើងខ្លួនប្រាណជាមួយសាប៊ូឬសារធាតុសម្លាប់មេរោគដើម្បីទប់ស្កាត់ការឆ្លងរោគផ្សេងៗ ពិតណាស់ គឺការពារប្រសើរជាងការព្យាបាល។ ចំពោះប្រទេសកម្ពុជាយើងមកទល់ពេលនេះគឺមិនមានជំងឺឆ្លងកូវីដ១៩ ទេ។ ទន្ទឹមនឹងនេះដែរ ដើម្បីសុខភាពល្អ សូមបងប្អូនប្រជាពលរដ្ធនិងក្មួយៗយុវជនចូលរួមហាត់កីឡា និងទទួលទានទឹកអោយបានច្រើន។ សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍។

សូមបញ្ជាក់ជូនថាចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ឡើងដល់២៩៧៨នាក់ហើយ បើគិតត្រឹមម៉ោង៧ និង៥៥នាទី ថ្ងៃអាទិត្យ ទី១ ខែមិនា នេះ។ ចំនួននេះ ស្ថិតក្នុងចំណោមការឆ្លងជិត៨៧ ០០០ករណី ហើយក្នុងនោះក៏មានជាង៤២០០០ករណីត្រូវបានព្យាបាលសះស្បើយផងដែរ។ ក្រៅប្រទេសចិន អ្នកស្លាប់ឡើងដល់១០៤នាក់ ដោយអ៊ីរ៉ង់ កូរ៉េខាងត្បូង អ៊ីតាលី និងជប៉ុន មានចំនួនច្រើនជាងគេ៕

Related posts

Leave a Comment