ទីបំផុត តុលាការ​បាន​សម្រេច​ផ្តន្ទា​ទោស​ អតីត​ប្រធាន អនុប្រធា​​​​​​​​​​​​នមន្ទីរសុរិយោដីខេត្តពោ​​​​ធិ៍​​​​​​​​​​​​​​​​​​​​សាត់ និង​​មន្ត្រីសុរិយោ​​​​​​​​​​​​​ដីអោយជាប់ពន្ធនាគាដល់ទៅ

ភ្នំពេញ៖ ដូចដែរប្រិយមិត្តមួយចំនួនធ្លាប់បានទទួលជ្រាបរួចមកហើយថា ទាក់ទងនឹងករណីកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងផុតទៅនេះផងដែរ ឯកឧត្ដម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដឹកនាំកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៣នាក់ គឺប្រធាន អនុប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ និងមន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក នៅភោជនីយដ្ឋានមហាលាប ក្រុងខេត្តពោធិ៍សាត់សង្ស័យប្រព្រឹត្តអំពើពុករលួយ ឃុបឃិតទារុលយពីម្ចាស់ដីដោយខុសច្បា់ចំនួន ១០ម៉ឺនដុល្លារ ជាថ្នូរចេញច្បាប់សាងសង់។

ក្នុងនោះដែរ មន្ត្រីដែលអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននេះរួមមាន៖ ទី១ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ទី២ ឈ្មោះ ជាង វុទ្ធី អនុប្រធាន មន្ទីរទទួលការងារសំណង់ និងទី៣ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។យ៉ាងណាមិញ ជុំវិញករណីខាងលើនេះដែរ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលើឈ្មោះ លៀម ប៊ុនរឿន អតីតប្រធានមន្ទីរខេត្តពោធិ៍សាត់ ពីបទសម្អាតប្រាក់ បទ «រំលោភអំណាច» និងបទ វិតិក្រម ដាក់ពន្ធនាគាររយៈពេល៨ (ប្រាំបី)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨.០០០.០០០លានរៀល។

នេះបើតាមការចេញផ្សាយពី អង្គភាពសារព័ត៌មាន Fresh News នាយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២ ប្រភពដដែលបានមានការបញ្ជាក់ឲ្យដឹងថា បន្ថែមលើការផ្តន្ទាទោស ទ្រព្យសម្បត្តិមួយចំនួនដែលជាផលនៃបទល្មើស ឬកើតចេញពីផលនៃបទល្មើស ត្រូវតុលាការ សម្រេចរឹបអូសទុកជាទ្រព្យសម្បត្តិរដ្ឋ មានជាអាទិ៍ដូចជា៖ – អចលនវត្ថុ (ដីផ្ទះ) មានទីតាំងស្ថិតនៅបុរីប៉េងហួត (ប៉ុស្តិ៍វិទ្យុស្ទឹងមានជ័យ) រាជធានីភ្នំពេញ- អចលនវត្ថុ (ដីផ្ទះ) មានទីតាំងស្ថិតនៅភូមិដូងជ្រុំ ខេត្តពោធិ៍សាត់ – អចលនវត្ថុ (ដីផ្ទះ) មានទីតាំងស្ថិតនៅភូមិស្ពានថ្ម ខេត្តពោធិ៍សាត់– រថយន្តចំនួនពីរគ្រឿង ម៉ាក Lexus 570 ពណ៌មាស សេរីឆ្នាំ២០១០ មួយគ្រឿង – រថយន្តម៉ាក KIA Morning ពណ៌ស សេរីឆ្នាំ២០១២ មួយគ្រឿង និងទ្រព្យសម្បត្តិមួយចំនួនទៀត។

ដោយឡែក អ្នកពាក់ព័ន្ធ ១- ឈ្មោះ តែ ប៊ុនថេង អតីតមន្រ្តីច្រកចេញចូលតែមួយ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ (ពីរឆ្នាំ ប្រាំមួយខែ) និងពិន័យជាប្រាក់ចំនួន ៥ ០០០ ០០០ (ប្រាំលាន) រៀល និង ២- ឈ្មោះ ជាង វុទ្ធី អតីតអនុប្រធានមន្ទីរត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ ០០០ ០០០ (ប្រាំលាន) រៀលពីបទវិតិក្រម៕ ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment