ហ្វេសប៊ុក៖ នាពេលមុននេះបន្តិច នាថ្ងៃទី ០១ ខែមិនា ឆ្នាំ២០២០ នេះផងដែរ លោក តាន់ គីម សួរ បានធ្វើការបង្ហោះរូបភាពស្ពានមួយកន្លែងទៀតហើយ ដែលត្រូវបានគេលួចដុត ហើយលោកបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់លោក បេន និង បងៗកងកំលាងការពារព្រៃឈើនៅតំបន់នោះ។
ហើយនៅក្នុងនោះដែលលោក តាន់ គីមសួរ បានធ្វើការបញ្ជាក់បន្ថែមទៀតថា៖ “ស្ពានមួយទៀតហើយ ធំជាងស្ពានមុនទៀតនៅជិតតំបន់អភិរក្សរបស់លោកបេនត្រូវបានដុត តែជាសំណាងល្អត្រូវបានជួយពន្លត់ទាន់ពេល។ នេះប្រហែលជាសញ្ញាមួយចង់បង្ហាញចង្កោមឲ្យគ្រប់គ្នាដឹងថាជនល្មើសព្រៃឈើសាហាវប៉ុណ្ណា ពួកគាត់មិនខ្លាចអ្នកណាទាំងអស់។ ពួកយើងមានការព្រួយបារម្ភអំពីសុខសុវត្ថិភាពរបស់លោកបេន និងបងៗកងកំលាំងការពារព្រៃឈើ នៅតំបន់នោះ ជាខ្លាំង សូមអាជ្ញាធរមូលដ្ឋានចូលរួមសហការផង”៕
ប្រភព៖ Tan Kimsour