សូមជួយស៊ែរម្នាក់មួយផង! ស្រ្តីម្នាក់កំពុងតែមានផ្ទៃពោះ រួមជាមួយកូនប្រុសម្នាក់ កាន់រូបថតប្តី ដើរស្វែងរកប្តី ទាំខ្លួនកំពុងមានទម្ងន់

ខេត្តកណ្តាល៖ កាលពីថ្ងៃម្សិលមិញនេះផងដែរ នាថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០ មានស្ត្រីម្នាក់ដែលកំពុងតែមានផ្ទៃពោះ និងមានកូនប្រុសម្នាក់ កាន់រូបថតដើររកប្តី ដែលមានឈ្មោះថា ឡៅ ផលឡេង ប្រសិនបើប្តីបានឃើញ សូមមេត្តាមកយកប្រពន្ធផង ព្រោះពេលនេះគាត់នៅព្រែកតាមាក់។

យ៉ាងណាមិញគេបានប្រទះឃើគគណនីហ្វេស៊បុកមួយដែលមានឈ្មោះថា សន រឿន បានធ្វើការរៀបរាប់ថា៖ “សូមជួយស៊ែរផង មានស្ត្រីម្នាក់មានផ្ទៃពោះនិងកូនម្នាក់ដើរស្វែងរកប្ដីឡៅ ផលឡេង ប្រពន្ធឈ្មោះរបស់គាត់ខេង ចាន់ណា ឥឡូវគាត់កំពុងតែនៅក្រោមស្ពានព្រែកតាមាក់ផ្លូវជាតិ 6 Aភូមិព្រែកអញ្ចាញលើឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាលបើសិនជាបងប្អូនស្គាល់ឬក៏ សាម៉ីខ្លួនជាប្ដីបានឃើញសូមទំនាប៉ុន្តែទូរសព្ទគាត់អស់ថ្មហើយឬទំនាក់ទំនងមកលេខរបស់ខ្ញុំផ្ទាល់012212215/ 0964486251ហើយបានបងប្អូនតៃកុងឡានជូនគាត់មួយម៉ឺនរៀលសម្រាប់ការហូបចុកសូមអរគុណ”។

អាស្រ័យហេតុនេះ បើសិនជាប្តីរបស់គាត់បានឃើញ សូមធ្វើការទំនាក់ទំនង មកកាន់លេងទូរស័ព្ទខាងលើ ឫ អាចទំនាក់ទំនងទៅលេង ប្រពន្ធព្រោះពេលនេះប្រពន្ធកំពុងតែមានផ្ទៃពោះ រួមជាមួយកូនម្នាក់ទៀតផង៕

Related posts

Leave a Comment