ភ្នំពេញ៖ បន្ទាប់ពីធ្វើការប្រកាស់ត្រលប់ចូលប្រឡូកក្នុងវិស័យសិល្បៈវិញមក អ្នកនាង ឱក សុគន្ធកញ្ញា ហាក់រឹតតែទទួលបានភាពជោគជ័យ កាន់តែខ្លាំងឡើង ខណៈមានការងារច្រើនជាបន្តបន្ទាប់ ស្ទើរតែគ្មានពេលវេលាសម្រាកឡើយ។
គួសបញ្ចាក់ផងដែរថា អ្នកនាង ឱក សុគន្ធកញ្ញា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវចូលរោងការកាលពីឆ្នាំកន្លងទៅ ដោយពេលនេះនាងក៏ទទួលបានកូនប្រុសម្នាក់ដ៏ឃ្យូតនិងគួរឲ្យស្រលាញ់ខ្លាំងទុកជាចំណងដៃផងដែរ។
មិនត្រឹមតែប៉ុណ្ណោះបន្ទាប់ពីរៀបការរួចមក ឃើញថាជីវិតគ្រួសាររបស់នាង កាន់តែមានសុភមង្គលខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលមានស្វាមីយក់ចិត្ត ទោះបីជារវល់នឹងកិច្ចការងារយ៉ាងណាក៏ឆ្លៀតពេលមកមើលកូនជំនួសនាងគ្រប់ពេល។
ជាក់ស្តែងក្រោយពីសម្រាកពីសិល្បៈដើម្បីសម្រាលកូន អសត់រយៈពេលជាយូរមកហើយ ពេលនេះ ឱក សុគន្ធកញ្ញា ត្រឡប់មកធ្វើការងារសិល្បៈវិញហើយ ដោយឡែងនាពេលយប់មិញនេះផងដែរ ឱក សុគន្ធកញ្ បានច្រៀងនៅក្នុងកម្មវិធី Tiger Street football 2020។
នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាងផ្ទាល់បានបង្ហោះថា៖ «អារម្មណ៍របស់ខ្ញុំពេលនេះពិបាកនិយាយណាស់…! តែយ៉ាងណាក៏ដោយជួបគ្នាម៉ោង8យប់នេះនៅ Tiger Street football 2020 នៅកោះពេជ្រទាំងអស់គ្នាណា…! គេងហើយ» ។ប្រភព៖ហ្វេសប៊ុក