មនុស្សស្រលាញ់សត្វ គឺជាជំពូកមនុស្សមួយប្រភេទ ដែលមានសេចក្តីស្រលាញ់ដែលបរិសុទ្ធបំផុត ព្រោះវាជាសេចក្តីស្រលាញ់ដែលផុសចេញពីចិត្ត និងមិនរំពឹងអ្វីត្រលប់មកវិញទាំងអស់, គាត់នៅតូចតែមានបេះដូងធំ ខ្វះខាតទ្រព្យធនតែសម្បូរដោយសេចក្តីស្រលាញ់ «ស្រលាញ់ដោយឥតលក្ខខណ្ឌ»

នៅមុននេះបន្តិច នាថ្ងៃទី ០១ ខែមិនា ឆ្នាំ ២០២០ គេប្រទះឃើញ អភិបាលស្រុកបន្ទាយស្រី គឺលោក ឃឹម ហ្វីណង់ បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍មួយសន្លឹក ដែលបង្ហាញពីក្មេងម្នាក់ ដែលកំពុងអង្គុយឱបសត្វចិញ្ចឹមរបស់ខ្លួនពោរពេញដោយក្តីស្រឡាញ់ ដែលឥតលក្ខខណ្ឌ។ លោកបានបញ្ជាក់សារដ៏មានន័យជាច្រើនទៀតថា៖

“ក្តីស្រលាញ់ដែលឥតលក្ខខណ្ឌមនុស្សស្រលាញ់សត្វគឺជាជំពូកមនុស្សមួយប្រភេទដែលមានសេចក្តីស្រលាញ់ដែលបរិសុទ្ធបំផុត ព្រោះវាជាសេចក្តីស្រលាញ់ដែលផុសចេញពីចិត្ត និងមិនរំពឹងអ្វីត្រលប់មកវិញទាំងអស់។

រូបភាពមួយសន្លឹក ដែលថតបានដោយចៃដន្យ ដោយមិនដឹងខ្លួន និងស្ថិតនៅក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋមកពី”ភូមិដែលក្រីក្របំផុត”នៅក្នុងស្រុកបន្ទាយស្រី បានបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅមួយនេះ។

ក្មេងតូចម្នាក់នេះមិនមានអ្វីច្រើននៅក្នុងខ្លួននោះទេ តែគាត់មានសេចក្តីស្រលាញ់មួយដែលមិនអាចកាត់ថ្លៃបាន។ វាជាសេចក្តីស្រលាញ់ដែលពោរពេញទៅដោយសេចក្តីសុខ មិនទាមទារការចំណាយ មិនរើសទីកន្លែង និងអាចកើតមានឡើងគ្រប់ពេលវេលា។ គាត់នៅតូចតែមានបេះដូងធំ ខ្វះខាតទ្រព្យធនតែសម្បូរដោយសេចក្តីស្រលាញ់ «ស្រលាញ់ដោយឥតលក្ខខណ្ឌ»។”៕

Related posts

Leave a Comment