ប្រពៃណាស់! តារាកំប្លែង នាយ កុយ បានសុំបរិវេណវត្តសម្រាប់សម្ដែងល្ខោនបាសាក់ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតប្រាក់ ក្នុងថ្ងៃភ្ជុំបិណ្ឌ

ភ្នំពេញ ៖ ដូចប្រិយមិត្តមួយចំនួនបានជ្រាបហើយថា បច្ចុប្បន្នតារាកំប្លែងជើងចាស់ភ្នែកតូច នាយកុយ ហាក់ដូចជាស្ងាត់នៅក្នុងការលេងកំប្លែងតាមឆាកជាច្រើន ក៏ប៉ុន្តែទោះជាយ៉ាងណាក្តីលោកនៅតែមានហាងឆងខ្លាំង នៅក្នុងការសម្តែងល្ខោនបាសាក់ និងថតរឿងជាច្រើនទៀត។ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានការសរសើរពីបណ្តាអ្នកគាំទ្រយ៉ាងខ្លាំង ក្រោយតារាប្រុសរូបនេះបានមានចិត្តល្អ ទៅសុំបរិវេណវត្តឈូងលាភ ដើម្បីធ្វើការសម្តែងជាល្ខោនបាសាក់ជាមួយនឹងក្រុមរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនា ក្នុងឱកាសបុណ្យភ្ជុំ ថ្ងៃទី២០ ២១ ២២។

មិនត្រឹមតែប៉ុណ្ណោះការដែលសម្តែងឲ្យគេបានមើលនេះ លោកមិនបានគិតជាថវិកា លក់សំបុត្រអ្វីដើម្បីចូលមើលនោះទេ។ ក៏ប៉ុន្តែយកថ្លៃផ្ញើឡានម៉ូតូ ដាក់ពោង កន្ត្រកវិល សេះហោះ និងលក់ចំណីអាហារនៅទីនោះ ដើម្បីឲ្យកម្រៃទាំងនោះឲ្យតួអង្គសម្តែង និងថ្លៃដឹកជញ្ជូនឆាកប៉ុណ្ណោះ។តាមរយៈទង្វើនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ព្រោះអាចផ្សព្វផ្សាយពីល្ខោនបាសាក់ឲ្យកាន់តែច្រើនឡើង ជាពិសេសគឺក្មេងៗជំនាន់ក្រោយតែម្តង៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment