ស្ត្រីម្នាក់ជាបុគ្គលិកធនាគារបានជិះម៉ូតូ១គ្រឿង រអិលដួលចូលកង់អិចស្កាវ៉ាទ័របណ្ដាលឲ្យបែកក្បាល ស្លា ប់ ភ្លាមៗនៅកន្លែងកើតហេតុ ឯអ្នកបើកបរបង្កត្រូវបានឃាត់ខ្លួន។ហេតុការណ៍គ្រោះ ថ្នា ក់ ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំណុចមុខផ្សារងិនអាន ហៅផ្សារទំនប់ ស្ថិតតាមបណ្តោយ ផ្លូវ លេខ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ សុិន សុនវត្តី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ បុគ្គលិកធនាគារMB bankស្នាក់នៅផ្លូវ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ភ្នំពេញ ជិះម៉ូតូម៉ាក់ឃ្លីកពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1AF 6599។អ្នកបេីកបរអុិចស្កាឈ្មោះឆេង វាសនា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបេីកអុិចស្កាវ៉ាទ័រ ស្នាក់នៅភូមិ ទូលចាន់ឃុំសំរោង ស្រុកសំរោងខេត្តតាកែវ បេីកអុិចស្កាវ៉ាទ័រម៉ាក់ ហីយ៉ាន់ដាយ ពណ៌លឿង ពុំមានស្លាក់លខ។
តាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកេីតហេតុ ម៉ូតូនិង អុិចស្កាវ៉ាទ័រ បាន ធ្វើដំណើរស្របទិសគ្នា ពីជេីងទៅត្បូង លុះដល់មកចំណុចកេីតហេតុស្ត្រីរងគ្រោះជិះម៉ូតូខាងលេីម្នាក់ឯងឡើង ចិញ្ចើមផ្លូវដោយ មានទឹកសើមៗពេលព្រឹក ក៏រអិលដួលចូលក្រោមកង់មុខអុិចស្កាវ៉ាទ័រកិ នបណ្ដាល អោយបែ ក ក្បាល ស្លា ប់ ភ្លាមៗតែម្ដង។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋាន បានទៅដល់កន្លែងកេីតហេតុ និងទាក់ទងជំនាញ វាស់វែងករថយន្ត អុិចស្កាវ៉ាទ័រ និងអ្នកបើកបរ និងម៉ូតូរងគ្រោះទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ដេីម្បីចាត់ ការតាមនីតិវិធី រីឯស ពនារីខាងលើ ប្រគល់ជូនសាច់ញាតិយក ទៅធ្វេីបុណ្យតាមប្រពៃណី៕ ប្រភព៖ i-111.com