មានអ្វីជូនពរពួកគាត់ទេ? ដូចពាក្យ​ចាស់​លោក​ពោល​ថា​ ក្មេង​ស្រឡាញ់​គ្នា​ម្ដង​ ដល់ចាស់កោង​ខ្នង​ ស្រឡាញ់​គ្នា​ម្ដង​ទៀត​

ពិធីមង្គលការ​ គឺ​ជា​ថ្ងៃ​ដ៏វិសេសវិសាល និងមានន័យបំផុតក្នុងឆាកជីវិត​មនុស្ស​គ្រប់រូប​ មិនថាតែមនុស្សប្រុស​ ឬក៏​ជាមនុស្សស្រីនោះឡេីយ​ ហើយក្នុងថ្ងៃនេះដែរ​ ក៏ជាថ្ងៃដ៏មាន​អនុស្សាវរីយ៍​មួយ​ ដែលមានន័យបំផុត​ ក្នុងឆាកជីវិត ធ្វេីឲ្យ​យេីងគ្រប់គ្នាចងចាំមិនភេ្លច​ នូវ​ថ្ងៃដ៏មានន័យ​ មានជ័យមង្គល​ សិរីសួស្ដី និងមានសេចក្តីសុខបំផុតផងនោះ។

យ៉ាងណា​មិញ​ ក្រឡេក​មកមេីល​ពី​ប្តី​ប្រពន្ធ​​មួយ​គូ​នេះ​វិញ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​ មានការ​ការ​ចាប់អារម្មណ៍​ជាខ្លាំង​ ខណៈដែលពួកគាត់មាន​វ័យ​ចំណាស់​ហេីយនោះ​ តែ​ពួកគាត់​នៅតែ​មាន​ចិត្ត​ស្រឡាញ់​គ្នាយ៉ាង​ល្អូកល្អឺន​ និងបាន​រៀបចំ​ពិធី​ខួប​អាពាហ៍ពិពាហ៍​រយៈពេល​២៩ឆ្នាំ​ថែម​ទៀត​ផង​។

ជាមួយ​គ្នានេះ​ដែរ​ បេី​យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Rim Chanrong បានមានការ​លេីកឡេីង​ថា៖«ដូចពាក្យ​ចាស់​លោក​ពោល​ថា​ ក្មេង​ស្រឡាញ់​គ្នា​ម្ដង​ ដល់ចាស់កោង​ខ្នង​ ស្រឡាញ់​គ្នា​ម្ដង​ទៀត​ Mention មនុស្សដែលយេីង​ស្រឡាញ់​»។ កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ទិដ្ឋភាព​នេះ​ដូច​តទៅ​។

Related posts

Leave a Comment