ទឹកចិត្តអ្នកសិល្បៈ! គ្រាន់តែដឹងថាប្រពន្ធរបស់ លោក ឆាយ វិរះយុទ្ធ សម្រាលភ្លាម សុខ ពិសី ក៏ទៅសួរសុខទុក្ខតែម្ដង (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ឆាយ វីរៈយុទ្ធ ច្បាស់ជាជ្រាបហើយថា ភរិយារបស់តារាចម្រៀងរូបនេះ ទើបតែសម្រាលបានកូនស្រីកាលពីប៉ុន្មានថ្ងៃមុន ដែលមានឈ្មោះថា វីរៈយុទ្ធ អភិជាតាទេវី។ ក្នុងនោះដែរ ស្របពេលគ្រួសាររបស់លោក ឆាយ វីរៈយុទ្ធ ទើបតែទទួលបានសមាជិកថ្មីនេះ គេក៏សង្កេតឃើញថា តារាចម្រៀងរួមទ្រនំ ក៏ដូចជាដៃគូចម្រៀងរបស់លោក កញ្ញា សុខ ពិសី បានទៅលេង

និងសួរសុខទុក្ខកូនស្រីរបស់លោកដល់មន្ទីរពេទ្យភ្លាមៗ ដោយរូបនាងបានបង្ហោះវីដេអូប្រមាណជា ២នាទីចូលក្នុងបណ្តាញសង្គម។យ៉ាងណាក្តី ផ្អែកលើវីដេអូនេះ កញ្ញា សុខ ពិសី បានបង្ហាញក្តីស្រលាញ់យ៉ាងខ្លាំងបំផុតចំពោះកូនរបស់លោកមែនទែន ដែលមើលទៅពិតជាកក់ក្តៅខ្លាំងណាស់។គួររម្លឹកដែរថា កូនស្រីរបស់លោក ឆាយ វីរៈយុទ្ធ បានកើតនៅថ្ងៃទី១៥ ខែកញ្ញា កន្លងទៅថ្មីៗនេះ ហើយទាំងម្តាយទាំងកូន គឺមានសុខភាពល្អទាំងពីរអ្នកតែម្តង៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment