(អ៊ូហាន)៖ យោងតាមវីដេអូដែលស្ថានីយទូរទស្សន៍ទទក បានសម្ភាសន៍ជាមួយនឹងក្រុមនិស្សិតខ្មែរ ៦រូប ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Huazhong University of Sciences and Technology នៅទីក្រុងអ៊ូហាន ប្រទេសចិន បានបរិយាយអំពីស្ថានភាពរបស់ពួកគេនៅពេលបច្ចុប្បន្ននេះ។ ដោយនិស្សិតខ្មែរនៅក្រុងអ៊ូហាន
រៀបរាប់ថាពួកគេមានសុខភាពល្អធម្មតា ពុំទាន់មាននរណាម្នាក់បានឆ្លងនូវវីរុសកូរ៉ូណានោះទេ ហើយពួកគេក៏បានរៀបរាប់ពីស្ថានភាពបច្ចុប្បន្នថា ពួកគេទទួលបាននូវអាហារ៣ពេលតាមធម្មតា ដោយមានខាងសាកលវិទ្យាល័យយកអាហារដល់កន្លែងស្នាក់នៅពោលគឺម៉ោងកន្លះព្រឹក ១១ថ្ងៃត្រង់ និង៥កន្លះល្ងាច ដោយពួកគេមិន
ចាំបាច់ចេញក្រៅ ចំណែកនៅកន្លែងស្នាក់នៅវិញពួកគេក៏ទទួលបានការថែទាំដូចជា វាស់កម្តៅ ផ្តល់ម៉ាសជាប្រចាំ ហើយបច្ចុប្បន្នពួកគេក៏កំពុងសិក្សាតាមរយៈប្រព័ន្ធអ៊ីនធើណែតផងដែរ៕ ប្រភព៖ ហ្វេសប៊ុក