ស្រក់ទឹកភ្នែកមិនដឹងខ្លួន! ខួបកំណើត ៤ ឆ្នាំមានម្ដងគត់តែពេលនេះអ្នកនាង ឡោម លក្ខិណា មិនបាននៅជុំគ្នាជាមួយស្វាមីដូចមុនឡើយព្រោះតែ…

ភ្នំពេញ ៖ តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងឡោម លក្ខិណា ទើបតែបាត់បង់ស្វាមីជាទីស្រលាញ់ ដែលស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់កាលពីពេលថ្មីៗនេះ បន្សល់ទុកកូនប្រុសតូចដែលមិនទាន់ដឹងក្តី ឲ្យនៅកំព្រាយ៉ាងគួរឲ្យអាណិត។ដោយឡែកមហាជនជាច្រើនប្រាកដជាជ្រាបហើយថា​ ខែកុម្ភៈគឺជាខែដែលប្លែកពីគេ ព្រោះខែនេះមានថ្ងៃ២៩ តែ៤ឆ្នាំម្តងប៉ុណ្ណោះ ពោលបើមានអ្នកកើតនៅក្នុងថ្ងៃនេះ បានធ្វើពិធីចំថ្ងៃពិតប្រាកដតែ៤ឆ្នាំម្តងនោះទេ។ ជាក់ស្តែងតារាស្រីរូបនេះ នាងក៏កើតចំថ្ងៃនេះដែល ក៏ប៉ុន្តែកាលពីបួនឆ្នាំមុន

នាងហាក់ដូចជាមានក្តីសុខ ពោរពេញដោយស្នាមញញឹមខ្លាំង តែឆ្នាំនេះប្រែខុស។ដោយឆ្នាំនេះ នាងមានតែបងប្អូនសាច់ញាតិបានធ្វើពិធីSurprise ប៉ុណ្ណោះ ខណៈពេលដែលស្វាមីជាទីស្រលាញ់ដែលឱបជាប់នឹងទ្រូងលែងនៅជិត ជួបជុំស្វីតដូចកាលពី៤ឆ្នាំមុន ដោយនាងបានត្រឹមតែមើលរូបថត អនុស្សាវរីយ៍ចាស់ៗ និងបង្ហាញជាមួយអារម្មណ៍នឹកស្វាមីប៉ុណ្ណោះ។ក្រោយពីបានឃើញបែបនេះ ហ្វេនមួយចំនួនពិតជាសោកស្តាយចំពោះនាងយ៉ាងខ្លាំង តែក្នុងនោះក៏មានពាក្យលើកទឹកចិត្តដល់នាងជាច្រើនផងដែរ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment