ពុទ្ធោលោកអើយ! មិត្តកូរ៉េ មួយថ្ងៃមានអ្នកឆ្លងកូរ៉ូណាដល់ទៅ ២០០នាក់, ឥឡូវសរុប ៣,១៥០នាក់ហើយ

បុគ្គលិកផ្នែកសុខាភិបាលថ្ងៃសៅរ៍នេះ បានរកឃើញការឆ្លងជំ ងឺកូរ៉ូណា ករណីថ្មីបន្ថែមទៀតធ្វើឱ្យអ្នកឆ្លងសរុបឈានដល់ ៣,១៥០ នាក់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃសៅរ៍ទី ២៨ ខែធ្នូឆ្នាំ ២០២០ ។

បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង KCDC ករណីឆ្លងថ្មីខាងលើ គឺបូកបញ្ចូលបន្ថែមលើករណីឆ្លងចំនួន ៥៩៤ ដែលត្រូវបានប្រកាស កាលពីព្រឹកមិញនេះ ហើយតួលេខថ្មី នៅព្រឹកថ្ងៃសៅរ៍នេះផងដែរ បានឱ្យដឹងថា អ្នកជំងឺសរុប ១៦នាក់ហើយ បានស្លា ប់ដោយសារជំ.ងឺនេះ

ខណៈ រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងតែបង្កើនយុទ្ធនារធ្វើតេស្ត និងព្យាបាលអ្នកឆ្លង ទាំងអស់នៅក្នុងទីក្រុង Daegu និងខេត្តគ្យុងសាងខាងជើង ជាទីដែល មានអត្រាអ្នកឆ្លងច្រើនបំផុត។

គួរបញ្ជាក់ផងដែរថា អាជ្ញាធរអូស្ត្រាលី បានរាយការណ៍ពីការរកឃើញការឆ្លងជំ ងឺ មួយករណីបន្ថែមទៀត នៅលើស្ត្រីម្នាក់ ដែលទើបតែធ្វើដំណើរត្រលប់មកពីប្រទេសអ៊ីរ៉ង់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេស កើនដល់២៥នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Strait Times នារសៀលថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០៕

Related posts

Leave a Comment