តារាកំប្លែងនាយ ពាក់មី៖ ហេតុតែស្រលាញ់សិល្ប:ពេក សឹកពីលោកភ្លាម ដាក់ពាក្យប្រលងចំរៀងប៉ុស្តិ៍លេខ5ភ្លាម ធ្លាក់តាំងពីទៅធ្វើតេស

អ្នកគាំទ្រ ជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងដែលល្បីល្បាញមួយរូប នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង គឺ នាយ ពាក់មី។ នាយ ពាក់មី មិនត្រឹមតែពូកែខាងកំប្លែងធ្វើឲ្យគេសើចចុចពោះប៉ុណ្ណោះទេ នាយ ក៏អាចច្រៀង និងសម្តែងបានល្អថែមទៀតផង រឹតតែពិសេសថែមទៀតនោះគឺគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំពាក្យសំដីប្រកបដោយភាពថ្លៃថ្នូរ។

ក្រៅពីអាជីប ជាអ្នកកំប្លែង នាយ ក៏មានមុខជំនួញ កំពុងតែកាក់កបផ្សេងទៀតផងដែរ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ។

ជាច្រើនលើក ច្រើនសារមកហើយ នាយ តែងតែរំលឹករឿងរ៉ាវកាលពីអតីតកាលជាហូរហែរ ដែលមានអ្នកខ្លះមិនទាន់បានដឹង។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ នាយ បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍មួយសន្លឹក ព្រមទាំងភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា៖ “ហេតុតែស្រលាញ់សិល្ប:ពេក សឹកពីលោកភ្លាម ដាក់ពាក្យប្រលងចំរៀងប៉ុស្តិ៍លេខ5ភ្លាម ធ្លាក់តាំងពីទៅធ្វើតេស ខិខិ”៕

Related posts

Leave a Comment