អុញនោះ! ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ផ្តាំទៅម្ចាស់រថយន្ត តូចធំទាំងឡាយណាដែលបំពាក់ភ្លើងហ្វារឲ្យដោះចេញដោយខ្លួនឯង មិនស្តាប់ទេ និងត្រូវធម៍ក្តៅ

ព្រះសីហនុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានផ្តល់ដំបូលន្មានក្តៅមួយទៅកាន់ម្ចាស់រថយន្តគ្រប់ប្រភេទ ទាំងធុនតូចនិងធុនធំ ចំពោះការបំពាក់ភ្លើងហ្វាមិនថាពីមុខពីក្រោយនិងចំហៀង ។

ដោយបច្ចុប្បន្ន មានរថយន្តធុនធំ និង រថយន្តក្រឡុកស៊ីម៉ង់មួយចំនួន បានបំពាក់ភ្លើងហ្វា ពីមុខ ចំហៀង និងពីក្រោយរថយន្ត ខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកធ្វើចរាចរណ៏តាមដងផ្លូវដ៏ទៃទៀតមើលទៅមុខពិបាក ព្រោះវាចាំងភ្នែកអ្នកបើកបរអាចបង្ករគ្រោះថ្នាក់។ នេះបើយោងទៅតាមការផុសរបស់ ប្រជាជន ខេត្តព្រះសីហនុ ។

ដោយមានការសំណូមពរ ពីប្រជាពលរដ្ឋនិងបទបញ្ជារផ្ទាល់ពី ឯកឧត្តម គួច ចំរើន។ ខ្ញុំបាទ សំណូមពរដល់គ្រប់យានយន្តដែលមានបញ្ហាដូចខាងលើសូមពិនិត្យ និងដោះចេញដោយខ្លួនឯង ហើយការិយាល័យជំនាញយើងខ្ញុំ និងចុះត្រួតពិនិត្យតាមដងផ្លូវ ឬចុះដល់កន្លែងក្រុមហ៊ុនតែម្ដងដើម្បីណែនាំ បើពុំអនុវត្តន៏តាមសេចក្ដីណែនាំនោះទេយើងខ្ញុំត្រូវតែអនុវត្តន៏តាមច្បាប់ដោយតឹងរឹងបំផុត សូមអរគុណ៕

Related posts

Leave a Comment