គួរការពារ! ប្រជាជនកម្ពុជាហាក់បីដូចជាមិនសូវប្រយ័ត្នអំពីវីរុសកូរ៉ូណាដោយសារ….

សូមប្រយ័ត្ននូវអ្វីដែលអ្នកបានឃើញ លឺនិងអានព័ត៌មានប្រចាំថ្ងៃនោះអ្នកប្រាកដជាបានដឹងហើយពីបច្ចុប្បន្នភាពនៃការវិវត្តន៍មេរោគវីរុសកូរ៉ូណាយ៉ាងលឿននៅទូទាំងពិភពលោក ដោយពេលនេះរដ្ឋាភិបាលនីមួយៗកំពុងតែមមាញឹកក្នុងការទប់ស្កាត់ជំងឺឆ្លងនេះ។ អ្វីដែលគួរអោយខ្លាច និងធ្វើឱ្យអ្នកភ្ញាក់ផ្អើលនោះគឺវីរុសនេះអាចឆ្លងនៅលើអាកាសបាន

រីករាលដាលពាសពេញពិភពលោកក្នុងល្បឿនលឿនបំផុតហើយថ្មីៗនេះបានរាលដាលដល់អាមេរិកខាងជើង និងអឺរ៉ុបជាមួយនឹងតំបន់នីមួយៗនៃប្រទេសចិនដែលបានបញ្ជាក់ពីករណីរាតត្បាត។អង្គ​ការ​សុខភាព​ពិភព​លោក (WHO) បានប្រកាសអាសន្នពីសុខភាពពិភពលោកនៃជំងឺរាតត្បាតនេះ។

សូមបញ្ជក់ផងដែរថា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញអ្នកឆ្លងមេរោគ COVID-19 សរុប ៣១៥នាក់បន្ថែមទៀត នៅថ្ងៃសុក្រនេះ ដែលជាហេតុនាំឲ្យ

ចំនួននៃការឆ្លងសរុបកើនដល់ ២,៣៣៧ករណីនៅទូទាំងប្រទេស ជាពិសេសនៅទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើង ដែលនៅជាប់គ្នា ហើយតំបន់ទាំងពីរនេះស្ថិតនៅ ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

ដោយឡែក ដោយយោងតាមសារព័ត៍មាន PNN News បានឲ្យដឹងថា៖ «មិនថាប្រទេសដែលមានសីតុណ្ហភាពក្តៅ ឫ ត្រជាក់នោះទេគឺសុទ្ធតែអាចប្រឈមនឹងការឆ្លងមេរោគកូរ៉ូណាបានដូចគ្នានេះជាការបញ្ជាក់យ៉ាងច្បាស់ ដើម្បីឆ្លើយតបការយល់ច្រលំដែលធ្លាប់​មានការលើកឡើងថាកូរ៉ូណាមិនកើតឡើងនៅក្នុងប្រទេសក្តៅនោះ។

ជាក់ស្តែងជំងឺកូរ៉ូណាថ្មី(Covid-19)បានឆ្លងរួចមកហើយនៅតាមបណ្តាប្រទេសដែលមានអាកាសធាតុក្តៅ។លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងប្រាប់ឲ្យដឹង​ថា​ មេរោគកូរ៉ូណា​អាចឆ្លងបានទាំងនៅក្នុងប្រទេសដែល​មានសីតុណ្ហភាពក្តៅ​និង​ត្រជាក់។

ដោយឡែក​ជាក់ស្ដែងសម្រាប់កម្ពុជារហូតមកទល់ពេលនេះ​គឺ​ពុំមានករណីឆ្លងកូរ៉ូណា​នោះទេ។ ប៉ុន្តែទោះបីយ៉ាងណាក៍ដោយ​លោកជំទាវក៍បាន​ដាស់តឿនថា ប្រជាពលរដ្ឋទាំងអស់ត្រូវតែបង្កើន​ការប្រុងប្រយ័ត្នអោយបានខ្ពស់ជាទីបំផុតដើម្បីការពារការឆ្លងជំងឺឆ្លងដ៍សាហាវមួយនេះ»៕

Related posts

Leave a Comment