ស្រលាញ់គ្នារយៈពេលជិត 3ឆ្នាំ ចាប់ផ្តេីមពីបាតដៃទទេជាមួយគ្នា ទាំងត្រដាបត្រដួស ខំប្រឹងរហូតដល់មានដូចសព្វថ្ងៃ

កាលពីរសៀលថ្ងៃមិញនេះដែរ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ គូស្នេហ៏មួយគូរ បានកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ក្រោយពេលអ្នកទាំងពីរ បានបង្ហោះទិដ្ឋភាពផ្ទះដ៏ស្រស់ស្អាតចំនួន២កន្លែង រួមជាមួយរថយន្ដ LEXUS GS300 ដែលទាំងនេះគឺជាកំលាំងញើសឈាម ដែលអ្នកទាំងពីរបានខិតខំរក គ្មានពេលសម្រាកទម្រាំមានថ្ងៃនេះ។

ទន្ទឹមនឹងនេះដែល ភាគីខាងប្រុស ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Sovan Tola ក៏បានភ្ជាប់សារមួយឃ្លា ដ៏មានន័យទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ដោយមានខ្លឹមសារថា៖”ថ្ងៃនេះចង់រៀបរាប់បន្តិចចុះ៖ ពួកយេីងស្រលាញ់គ្នារយៈពេលជិត 3ឆ្នាំហេីយខ្វះតែប៉ុន្មានថ្ងៃទៀតទេ ចាប់ផ្តេីមពីបាតដៃទទេជាមួយគ្នាទាំងត្រដាបត្រដួស ខ្ញុំចាំច្បាស់ណាស់ថ្ងៃមួយនោះ ជិះម៉ូតូ២នាក់មានលុយក្នុងខ្លួនតែ 10,000រៀលទេ ជិះបណ្តេីរគិតគ្នាបណ្តេីរថាត្រូវហូបអី ហេីយតេីថ្ងៃមុខទៀតទៅជាយ៉ាងណា

ដោយសារតែការលំបាកនោះហេីយ ទេីបធ្វេីអោយពួកខ្ញុំខិតខំមកដល់ថ្ងៃនេះ គាត់លក់Online ដំបូងបានតិចតួចៗហេីយអ្វីដែលសំខាន់ គ្មានអ្នកដឹកខ្ញុំធ្វេីការផងឆ្លៀតដឹកផងតស៊ូណាស់ ទំរាំមកដល់សព្វថ្ងៃ ប៉ុន្តែរាល់ថ្ងៃក៏មិនទាន់មានអីណាស់ណាដែរគ្រាន់តែពួកយើងប្រសើរជាងមុនច្រេីន» ហេីយបេីសួរថាតេីពួកខ្ញុំស្រលាញ់គ្នាដែលឈ្លោះគ្នាទេ?

ចម្លេីយ៖ ស្រលាញ់គ្នាយ៉ាងណាក៏គង់តែឈ្លោះគ្នាដែរ ពិបាកកាន់តែខ្លាំងឈ្លោះគ្នាក៏កាន់តែខ្លាំងដែរ ការពិបាកវាធ្វេីអោយអារម្មណ៍យេីងម៉ួរម៉ៅធ្វេីអ្វីក៏មិនត្រូវចិត្ត បេីនិយាយរឿងឈ្លោះគ្នាវិញ ឈ្លោះផ្អេីលអស់អាណាព្យាបាលទាំងសងខាង តែអ្វីដែលសំខាន់មនុស្សស្រលាញ់គ្នាតាំងពីកំសត់កម្រជាមួយគ្នា ឈ្លោះគ្នាយ៉ាងណាក៏មិនបែកគ្នាដែរ លុះត្រាតែលួចក្បត់មានមនុស្សទី៣ អានឹងបែកគ្នាលឿនណាស់ ក៏ប៉ុន្តែពួកខ្ញុំឈ្លោះគ្នាយ៉ាងណា ក៏មិនដែលចេះហែកហួរផុសតាមFacebookដែរ ព្រោះមនុស្សច្រេីនណាស់ចាំច្រណែនយេីង ចាំសេីចចម្អកយេីង ចាំមេីលតែយេីងលិចលង់ទេ អានឹងពួកវាសប្បាយចិត្តហេីយ។

ការតបស្នងជាមួយមនុស្សប្រភេទនឹងងាយស្រួលណាស់ ពួកវាឈឺចាប់ ម៉ួរម៉ៅក្តៅក្តិត នៅមិនសុខទេពេលឃេីញយេីងមានក្តីសុខ ចឹងហេីយ ការជោគជ័យរបស់យេីងគឺការសងសឹកដ៏ល្អបំផុត មួយវិញទៀត បើចង់ស្រលាញ់គ្នាបានយូរត្រូវមានមួយខ្លាំងមួយខ្សោយតែសម្រាប់ខ្ញុំខ្សោយសម្រាប់គាត់ជានិច្ចព្រោះមិនចង់ឃើញទឹកភ្នែកគាត់ទេ បើនូវតែមានៈខ្លាំងរៀងខ្លួនគឺមិនយូរទេ។ ថ្ងៃមួយបេីសិនជាអ្នកជួបមនុស្សម្នាក់ដែលមិនខ្វល់ពីអតីតកាលរបស់អ្នក និង ព្រមទទួលយកបច្ចុប្បន្នកាល មិនខ្វល់ថាអ្នកមាន ឫ ក្រហេីយចាប់ផ្តេីមសាងអនាគតជាមួយគ្នាដូច្នោះហេីយសូមអ្នកថែរក្សារក្តីស្រលាញ់នោះអោយបានល្អ ខ្ញុំហ៊ាននិយាយថាមនុស្សបែបនឹងអ្នកមិនងាយនឹងជួបទេ Davy Mey”។

Related posts

Leave a Comment