បេីនិយាយពីលោក កែវ សុខផេង ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហេីយ ដែលលោកគឺជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងជាខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូបដែលបានជួយឲ្យកម្ពុជាបំបែកកំណត់ត្រាឈានដល់វគ្គ៤ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី៣០ នៅប្រទេសហ្វីលីពីន។
ងាកមកចាប់អារម្មណ៍ពីរឿងរ៉ាវស្នេហារបស់កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជារូបនេះ ហាក់មិនសូវបានបង្ហាញដល់មហាជនឲ្យបានដឹងនោះទេ ប៉ុន្តែអ្វីដែលគួរឲ្យមានការភ្ញាក់ផ្អើលនោះ កាលពីប៉ុន្មានខែមុននេះ លោកបានរៀបចំពិធីភ្ជាប់ពាក្យជាមួយគូស្នេហ៍ ដែលធ្វេីឲ្យមហាជន និងអ្នកគាំទ្រគ្រប់ៗគ្នាមានការស្រឡាំងកាំងតែម្តង។
ទន្ទឹមនឹងភាពជោគជ័យលើវិស័យបាល់ទាត់ និងរឿងស្នេហានេះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ ស្រាប់តែនៅថ្ងៃនេះ កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា កែវ សុខផេង បានបង្ហាញនូវរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក NX 200T ពណ៌ស យ៉ាងថ្មីស្រឡាង តាមរយៈការ Add Story នៅលេីបណ្ដាញសង្គមហ្វេសប៊ុក
ទៅកាន់មហាជន អមជាមួយស្នាមញញឹមយ៉ាងរីករាយតែម្តង។ គូសបញ្ជាក់ថា រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក NX 200T នេះ មានតម្លៃនៅលេីទីផ្សារប្រមាណជាជាង ៦មុឺនដុល្លារអាមេរិក។ ជាមួយគ្នានេះ មហាជនជាច្រើន ជាពិសេសហ្វេនអ្នកគាំទ្រតារាបាល់ទៀតរូបនេះ បានសម្តែងនូវអារម្មណ៍ត្រេកអរជំនួសអាដលរបស់ខ្លួនផងដែរ។