ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បុរសម្នាក់ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Phalla BrightFuture បានចែករំលែកពីជីវិតតស៊ូរបស់គាត់ តាំងពីមានម៉ូតូចាស់ រហូតក្លាយទៅជាបុគ្គលមួយរូប ទទួលបានភាពជោគជ័យ ព្រោះតែគាត់នឹងភរិយារបស់គាត់ មិនដែលបោះបង់ក្ដីសង្ឃឹមម្ដងណានោះឡើយ។ក្នុងនោះដែរ គាត់បានសរសេរប្រាប់ឱ្យដឹងថា៖”រាល់ភាពជោគជ័យទាំងអស់ត្រូវមានចំណុចចាប់ផ្ដេីមរបស់វា មិនខុសអ្វីពីការឡេីងជណ្ដេីរនោះទេ យេីងត្រូវចាប់ផ្ដេីមពីជំហ៊ានទីមួយ នូវកាំជណ្ដេីរទីមួយ មុននឹងយេីងអាចឈានទៅដល់ទីខ្ពស់ដែរយេីងចង់ទៅ។ សម្រាប់ខ្ញុំ
និងភរិយារបស់ខ្ញុំមិនដែរប្រេីនោះឡេីយនូវពាក្យថាមិនអាច អស់ឱកាស ឬយេីងមកក្រោយគេ។ ផ្ទុយទៅវិញយេីងនៅតែសម្លឹងទៅរកគោលដៅ នឹងធ្វេីការដេីរសន្សឹមៗ ជាមួយនឹងក្ដីសង្ឃឹម និងស្នាមញញឹមជានិច្ច។ខ្ញុំពិតជាមានសំណាងដែរបានកេីតលេីទឹកដីខ្មែរ ជាឈាមជ័រខ្មែរ រស់នៅក្រោមដំបូលសន្តិភាព។ បេីគ្មានម្លប់សន្តិភាព កូនកសិករកំព្រារឪពុកដូចរូបខ្ញុំប្រហែលជាគ្មានឱកាសណាមកឈរនៅទីនេះ និងធ្វេីការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជាមួយក្ដីស្រលាញ់ដល់បងប្អូនដែររស់នៅក្នុងដំបូល អាជីវកម្មជាមួយគ្នា។អ្វីដែរខ្ញុំសុំ និងតែងតែផ្តាំផ្ញេីរទៅប្អូនៗថា ប្រកបរបររកស៉ីត្រូវប្រកបដោយវិជ្ជាជីវ ហេីយកុំចងចាំថាខ្ញុំបានជួយអ្នក ឬបណ្ដុះបណ្ដាលអ្នក
ហេីយក៏មិនត្រូវគិតថាសងគុណខ្ញុំនោះដែរ។ សម្លឹងមេីលបងប្អូនជនជាតិខ្មែរ ដទៃទៀតដែរនៅក្បែរខ្លួន ហេីយធ្វេីដាក់ពួកគេដូចខ្ញុំបានធ្វេីដាក់អ្នក ហេីយផ្ដាំប្រាប់ពួកគេ អោយបន្តវប្បធម៌ចែករំលែកបន្តជារៀងរហូតទៅ នោះខ្មែរ នឹងខ្លាំងដូចសម័យមហានគរ។ខ្ញុំបង្ហោះរូបនេះមិនមែនក្នុងន័យអ៊ួតសម្ញែងនោះទេ ប៉ុន្តែចង់បង្ហាញក្នុងន័យអប់រំ កុំអោយអ្នកដែរទេីបតែចាប់ផ្ដេីម ឬរៀបនឹងចាប់ផ្ដេីមអាជីវកម្មបាក់ទឹកចិត្ត។ ហេីយនឹងចង់ផ្ដាំទៅប្អូនៗ ដែរបានចេញទៅប្រកបរបររកស៉ី នឹងទទួលបានភាពរីកចំរេីនសូមជួយគិតពីពាក្យដែរបងធ្លាប់បានផ្ដាំផ្ញេីរផង”។ប្រភព៖ហ្វេសប៊ុក