ចូលរួមរំលែកទុក្ខផង! អគ្គរដ្ឋទូតអ៉ីរ៉ង់ លោក Hadi Khosrowshahi ស្លា ប់ដោយសារជំ ងឺកូរ៉ូណា…

ចូលរួមរំលែកទុក្ខផង! អគ្គរដ្ឋទូតអ៉ីរ៉ង់ លោក Hadi Khosrowshahi ស្លា ប់ដោយសារជំ ងឺកូរ៉ូណា…អតីតអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំបុរី វ៉ាទីកង់ (Vatican) លោក Hadi Khosrowshahi បានទទួលមរ ណភាពហើយ ដោយសារតែជំ ងឺ COVID-19។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Al Arabiya នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។សារព័ត៌មាន Al Arabiya ធ្វើសេចក្ដីរាយការណ៍

ខាងលើ ដោយផ្អែកលើទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ Tasnim ដែលបានរាយការណ៍ពីមរណភាព របស់លោក Hadi មានវ័យ៨១ឆ្នាំ នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងតេហេរ៉ង់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចំថ្ងៃតែមួយដែលសារព័តមានអ៉ីរ៉ង់ IRNA រាយការណ៍ថា លោកស្រី Masoumeh Ebtekar ជាអនុ

ប្រធានាធិបតីម្នាក់របស់អ៉ីរ៉ង់ ត្រូវបានធ្វើតេស្តរកឃើញថា ឆ្លងជំងឺ COVID-19 នេះដែរ។លោកស្រី Ebtekar គឺជាអនុប្រធានាធិបតីអ៉ីរ៉ង់ទទួលបន្ទុកកិច្ចការស្រ្តី និងគ្រួសារ។ ក្នុងថ្ងៃដដែលនេះ ក៏មានព័ត៌មានដែរថា លោក Mojtaba Zonnour ដែលជាប្រធានគណៈកម្មការគោលនយោបាយការបរទេស

និងសន្តិសុខជាតិនៃសភាអ៉ីរ៉ង់ ក៏បានឆ្ល ងផងដែរ បន្ទាប់ពីអនុរដ្ឋមន្រ្តី សុខាភិបាលអ៉ីរ៉ង់ លោក Iraj Harirchi ត្រូវបានធ្វើតេស្តរកឃើញថា មានជំ ងឺនេះ កាលពីថ្ងៃអង្គារ។គួរជម្រាបថា បើតាមអាជ្ញាធរអ៉ីរ៉ង់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងប្រទេសអ៉ីរ៉ង់មានអ្នកឆ្ល ងជំ ងឺ COVID-19

សរុបកើនដល់២៤៥នាក់ ហើយក្នុងនោះមាន២៦នាក់បានបា ត់ប ង់ជី វិត ខណៈអ៉ីរ៉ង់បានរកឃើញករណីដំបូងបំផុតនៃអ្នកឆ្លង នៅទីក្រុង Qom ភាគកណ្តាល ប្រទេសកាលពីថ្ងៃទី១៨ ខែកុម្ភៈ៕

Related posts

Leave a Comment