មានអ្នកណាធ្លាប់ទៅលេងអត់? ឆ្នេរព្រែកត្រែង ចំងាយប្រមាណជិត៩គីឡូម៉ែត្រ តែប៉ុណ្ណោះ ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានឆ្នេរខ្សាច់សក្បុស សួនស្រស់ស្អាត និងគ្រឿងសមុទ្រស្រស់ៗ គួរឲ្យចង់ញុំាណាស់ (មានវីដេអូ)

នៅព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ គេប្រទះឃើញក្នុងហ្វេសប៊ុក “មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ” បានណែនាំតំបន់ទេសចរណ៍មួយកន្លែង មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ គឺ ឆ្នេរព្រែកត្រែង ដែលមានចំងាយប្រមាណជិត៩គីឡូម៉ែត្រ តែប៉ុណ្ណោះ ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ។ ហ្វេសប៊ុកដដែល ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ឆ្នេរព្រែកត្រែងក៏ជាទីតាំងចាប់អារម្មណ៍ របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ដែលមានចំងាយប្រមាណជិត៩គីឡូម៉ែត្រ ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ធ្វើដំណើរឆ្លងកាត់វិធីផែ ឆ្លងកាត់ភូមិអ្នកនេសាទទំនប់រលក ហួសរំដួលជើងភ្នំ បងប្អូននឹងឃើញឆ្នេរខ្សាច់ និងការរៀបចំសួនស្រស់ស្អាត ។

សូមអោយបងប្អូនអាជីវករនៅទីនោះបន្ដ រៀបចំតុបតែងទីតាំងអាជីវកម្ម ពង្រឹងគុណភាពចំណីអាហារ និងរៀបចំសម្អាតអនាម័យកន្លែងលក់ដូររបស់ខ្លួន ដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលនឹងមកលេង។

កុំភ្លេចជួបគ្នានៅឆ្នេរព្រែកត្រែង!! ពុកម៉ែ បងប្អូនដែលបានទៅលេងហើយ ត្រូវទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ជៀសវៀងទុកចោលលើឆ្នេរ នាំឲ្យបាត់បងសោភ័ណភាព អនាម័យ ឆ្នេរដ៏ស្រស់ស្អាតមួយនេះ។”៕

Related posts

Leave a Comment