ភ្នំពេញ ៖ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមទំនាក់ទំនង ស្របពេលដែលនៅមុននេះបន្តិចនៅលើទំព័រហ្វេសប៊ុករបស់តារាចម្រៀងសម្លេងស្អកប្រចាំផលិតកម្មថោនលោក ខេម បានបង្ហោះឃ្លីបវីដេអូដ៏មហាកម្សត់ ខណៈធ្វើដំណើតតាមផ្លូវគោលបំណងទៅថតខារ៉ាអូខេក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ស្រាប់តែប្រទះលោកយាយម្នាក់កំពុងចំតិតចំតូងឈោងមាត់ទឹកប្រឹងបេះកំប្លោកដើម្បីយកទៅចិញ្ចឹមក្រពះ។
ទន្ទឹមនឹងវីដេអូប៉ុន្មាននាទីនោះ ម្ចាស់បទកំពុងល្បី «ស្រលាញ់នារីកម្ពស់១,៧៣ម៉ែត្រ» បានភ្ជាប់សំណេរហាក់ស្លុតចិត្តយ៉ាងដូច្នេះថា «ខ្ញុំពិតជាអាណិតលោកយាយខ្លាំងណាស់ សូមផ្ញើវីដេអូនេះដល់កូនៗរបស់លោកយាយផង»។ មិនតែប៉ុណ្ណោះតារាចម្រៀង ខេម ក៏បានរៀបរាប់បញ្ជាក់ដែរថា លោកយាយកម្សត់រូបនេះមានអាយុមិនតិចនោះទេ ហើយកូនៗរបស់គាត់ក្រោយរៀបការគេទៅតាមប្ដីប្រពន្ធគអស់ដោយគាត់សព្វថ្ងៃរស់នៅម្នាក់ឯង៕