រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានបញ្ឈប់បុគ្គលិកអ្នកបើកបររូបនេះហើយ ដែលបានធ្វើការបន្ទោបង់ទឹកនោមដាក់កង់រថយន្តក្រុងនៅតាមទីសាធារណៈ

នៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេក “រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង – City BUS” បានប្រាប់ឲ្យដឹងថា “សេចក្ដីក្តីប្រកាសព័ត៌មានស្តីពីការបញ្ឈប់បុគ្គលិកអ្នកបើកបរឈ្មោះ ចេង ចិត្រា ដែលបានធ្វើការបន្ទោបង់ទឹកនោមដាក់កង់រថយន្តក្រុងនៅតាមទីសាធារណៈ។”។

ក្នុងសេចក្តីប្រកាសនេះមានខ្លឹមសារបញ្ជាក់បន្ថែមថា៖ “រដ្ឋាករស្វយ័តដឹកជញ្ចូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា: បន្ទាប់ពីទទួលបានព័ត៌មាន និងរូបភាពបុគ្គលិក ឈ្មោះ ចេង ចិត្រា ភេទ ប្រុស បើកបររថយន្តក្រុងស្លាកលេខ: ៣-០១៩៧ ធ្វើការបន្ទោបង់ទឹកនោមដាក់កងរថយន្តក្រុងនៅទីសាធារណៈ ស្ថិតនៅចំណុចប្រសព្វផ្លូវលេខ ១៣០ កែងមហាវិថីព្រះនរោត្តម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១២:០០ នាទីនោះ រដ្ឋាករពិនិត្យឃើញថាទង្វើរនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សុជីវធម៌ អនាម័យ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះ រដ្ឋាករស្វយ័តដឹកជញ្ចូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានចាត់វិធានការបញ្ឈប់បុគ្គលិកបើកបររូបនេះពីរដ្ឋាករចាប់ពីពេលនេះតទៅ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕”៕

Related posts

Leave a Comment