មិនធម្មតា! នាយ គ្រឿន ចេញម៉ាបទនេះ ពីរោះហើយ កាយវិការឡូយទៀត ជាពិសេសឈុតចុងក្រោយម៉ង សើចចុកពោះ (មានវីដេអូ)

បងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន នាយ គ្រឿន ដែលត្រូវជាប្អូនប្រុសបង្កើត នាយ ពាក់មី ហើយក៏ជាអ្នកកំប្លែងដ៏មានប្រជាប្រិយម្នាក់ កំពុងទទួលបានការគាទ្រខ្លាំងផងដែរ ពីសំណាក់មហាជនទូទៅ។ ក្រៅពីអាជីបនេះ នាយ ក៏ជាអ្នកសម្តែងក្នុងខ្សែភាពយន្ត ល្បីៗជាច្រើនទៀតផងដែរ។

ចំណែកនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ គេក៏បានឃើញនាយ គ្រឿន លេចមុខក្នុង MV មួយបទទៀតហើយ ដែលមានចំណងជើងថា “តិននិចញ៉ែ” ដែលជាការបកស្រាយដោយ នាយ គ្រឿន និង ឌីអូ។ បទនេះមិនត្រឹមតែពីរោះប៉ុណ្ណោះទេ សូម្បីតែការសម្តែងក៏មានភាពទាក់ទាញផងដែរ ដែលអាចធ្វើឲ្យអ្នកទស្សនាជក់ចិត្ត ជាពិសេសឈុតចុងក្រោយតែម្តង ធ្វើឲ្យគេអស់សំណើច សើចចុកពោះ គ្រប់ៗគ្នា។ តោះកុំឲ្យខាតពេលយូរទៅទស្សនា MV នេះទាំងអស់គ្នា៕

Related posts

Leave a Comment