​​​កុំភ័យ ប៉ុន្តែត្រូវប្រុងប្រយ័ត្ន! អ្នកនាំពាក្យក្រសួងសុខាភិបាល ព្រមានថា កម្ពុជា អាច​នឹង​រក​ឃើញ​វីរុសកូរ៉ូណា​ បន្ថែម​ទៀត

បើតាមការលើកឡើងដោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា លទ្ធភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រកឃើញករណីវីរុសកូរ៉ូណាថ្មី ឬ Covid-19 បន្ថែម នៅក្នុងប្រទេសកម្ពុជា អាចនឹងកើតមាន ខណៈជំងឺនេះកំពុងរាតត្បាតនៅក្នុង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទីក្រុង វ៉ូហាន ប្រទេសចិន នៅឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

បើគិតត្រឹមថ្ងៃទី​ ២៧ ខែកុម្ភ:​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំ២០២០​នេះ ​​​​​​​​​​​​​​​​​នៅកម្ពុជាគឺពុំទាន់រកឃើញ​ករណីឆ្លងជំងឺរលាកសួតដែលបណ្តាលមកពីវីរុសកូរ៉ូណាបន្ថែមទៀតទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅតែពីកើតទៅលើបុរសជនជាតិចិន ​​​​​​​​​​​​​​​​​​​​​​​​​​​ដែលត្រូវបានព្យាបាលជាសះស្បើយនោះ។

លោក លី សូវ៉ាន់ ​​​​​​​​​​​​​​​​​​​​​​បានសរសេរនៅក្នុងហ្វេសប៊ុកថា ​​​​​​​​​​​​​​​​​​​​​រហូតដល់ម៉ោង ៩ ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពុំទាន់រកឃើញករណីជំងឺ កូរ៉ូណាវីរុស ប្រភេទថ្មីបន្ថែមទៀតទេ ហើយក៏បានបន្ថែមផងដែរថា​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមគ្រូពេទ្យតាមព្រំដែន (មន្ត្រីចត្តាឡីស័ក) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំពុងឃ្លាំមើលអ្នកដំណើរចេញចូលគ្រប់ច្រកតាមព្រំដែន គោកដូចជា ថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ ​​​​​​​​​​​​​​​​​​​​​​និងនៅតាមអាកាសយាន្តដ្ឋានអន្តរជាតិ ​​​​​​​​​​​​​​​​​​​​​ទាំង៣ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ តាមរយៈម៉ាស៊ីន ​​​​​​​​​​​​​​​​​​​​​​​​​​ស្ទង់កំដៅ និងពិនិត្យសុខភាព។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយខាងក្រសួងសុខាភិបាល​​​​​​​​​​​​​​​​​​​​​​​​ ក៏បានដាក់មន្ត្រីជំនាញចំនួន ១០រូប ​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់កាន់ទូរស័ព្ទដៃដើម្បីទទួលទូរស័ព្ទពីលេខ ១១៥ ដើម្បីទទួលរាយការណ៍ករណី ​​​​​​​​​​​​​​​​​​​​​​​​​សង្ស័យពីប្រជាពលរដ្ឋពីទូទាំងប្រទេស​​​​​​​​​​​​​​​​​​​​​​​ ប្រសិនសង្ស័យករណី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីរុសកូរ៉ូណាថ្មី ឬ Covid-19 ។

សូមជម្រាបផងដែរថា​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រទេស​ជប៉ុន និងកូរ៉េខាងត្បូង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំពុងតែផ្ទុះកើនឡើងអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មី Covid-19 នេះខ្លាំងគួរឲ្យព្រួយបារម្ភ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលតាមពីក្រោយប្រទេសចិន ៕

Related posts

Leave a Comment