ប្រពៃណាស់! ឃើញស្ត្រីម្នាក់តាមផ្លូវ ត្រូវរាប់រងចិញ្ចឹមកូនដល់ទៅ៣នាក់ កើតក្តីអាណិតពេក ថៅកែហាងពេជ្រ បានសន្យាថា នឹងទិញម៉ាស៊ីនកិនពៅឲ្យ ដើម្បីទុកចិញ្ចិមជីវិត និងឲ្យកូនបានទៅរៀន ហើយថែមទាំងជូនលុយទៀត (មានវីដេអូ)

បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុក និងមហាជនទូទៅ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាថៅកែហាងពេជ្រ ដែលមានចិត្តធម៌ និងស្រស់ស្អាត ម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ព្រោះតែទង្វើរដ៏ប្រពៃ ចេះជួយអ្នកទីទាល់ក្រ ជាបន្តបន្ទាប់របស់គាត់ តាមភាពជាក់ស្តែង។

ចំណែកនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ លោកស្រី ប្រទះឃើញស្ត្រីដ៏គួរឲ្យអាណិតម្នាក់នៅតាមផ្លូវ ដែលត្រូវរាប់រងចិញ្ចិមកូនដល់ទៅ៣នាក់ កើតក្តីអាណិត លោកស្រី ក៏បានសន្យាថា នឹងបង្កើតអាជីវកម្មមួយ ដោយទិញម៉ាស៊ីនកិនទឹកអំពៅឲ្យស្ត្រីរូបនេះ ដើម្បីទុកចិញ្ចិមជីវិត ហើយអាចមានលទ្ធភាពឲ្យកូនបានទៅរៀននឹងគេ មិនត្រឹមតែប៉ុណ្ណោះ ថៅកែហាងពេជ្រ រូបនេះ ជូនថវិកាចំនួន ១០០ដុល្លារថែមទៀតផង សម្រាប់ឲ្យស្ត្រីរូបនេះ យកទៅដោះស្រាយជីវភាពបណ្តោះអាសន្ន។ ដើម្បី ជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment