ស្គាល់គាត់អត់បងប្អូន? ស្ងាត់ៗ តារា TikTok សុខលីន លេចមុខក្នុង MV នេះបាត់ ច្រៀងពីរោះហើយ កាយវិការឡូយទៀត (មានវីដេអូ)

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារា TikTok ដ៏ល្បីឈ្មោះ និងស្រស់ស្អាតមា្នក់ ឈ្មោះ សុខ លីន នោះ។ តារារូបនេះ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ តាមរយៈការលេងទឹកមុខ កាយវិការ ភាពក្រមិចក្រមើម មើលហើយ មើលទៀតមិនចេះធុញទ្រាន់។

ស្រាប់តែ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ តារា TikTok រូបនេះ លេចមុខក្នុង MV ១បទ របស់ ផលិតកម្ម ហ្គោល (Gold Production) ហើយក៏ទទួលបានការពេញចិត្តជាខ្លាំងពីបងប្អូនក្នុងបណ្តាញសង្គម។ បទនេះមានចំណងជើងថា “ប្រុសនេះខូចណាស់” ច្រៀងដោយ ផាត់ តាភូ Ft ស្រីលីន ទំនុកច្រៀង ៖ មរតកដើម។ តោះដើម្បីជ្រាប កាន់តែច្បាស់ទៅទស្សនា MV នេះទំាងអស់គ្នា៕

Related posts

Leave a Comment