ដំណឹងបន្ទាន់៖ កុមារាសិស្សសាលាថៃម្នាក់ឆ្លងមេរោគកូរ៉ូណា ក្រសួងបង្ខំចិត្តបិទសាលាជាបន្ទាន់

បាងកក៖ សាលាបឋមសិក្សា Phraharuthai Donmuang ដែលមានសិស្សសរុបប្រមាណ ២ ៥០០ នាក់ក្នុងស្រុក Don Muang ក្រុងបាងកក ប្រទេសថៃ ត្រូវបានសម្រេចប្រកាសឲ្យបិទទ្វាររយៈពេល ១៤ ថ្ងៃ ក្រោយពីរកឃើញថាសិស្សអាយុ ៨ ឆ្នាំម្នាក់មានផ្ទុកវីរុស COVID-19។

ដើមចមដំបូង នៃការឆ្លងវីរុសនេះទំនងជាឆ្លងមកពីប្រទេសជប៉ុន នៅពេលដែលជីដូនជីតារបស់គេនាំគេទៅដើរកម្សាន្តនៅកោះហុកកៃដូ ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លុះមកដល់ថ្ងៃចន្ទទើបជីដូនបាននាំក្មេងប្រុសនោះមកសាលារៀនធម្មតា។

រហូតដល់ថ្ងៃបន្ទាប់ជីតាដែលមានអាយុ ៦៥ ឆ្នាំ មានអាការៈគ្រុនក្តៅ លុះទៅពិនិត្យជាមួយក្រុមគ្រូពេទ្យក៏រកឃើញការធ្វើតេស្តលទ្ធផលវិជ្ជមាន មានកើតមានវីរុសផ្លូវដង្ហើមថ្មី COVID-19 ហើយបានឆ្លងទាំងលើជីដូន និងចៅប្រុសអាយុ ៨ ឆ្នាំដែលរស់នៅផ្ទះតែមួយនោះថែមទៀត។

បច្ចុប្បន្នអាជ្ញាធរប្រទេសថៃកំពុងដុតដៃដុតជើងយ៉ាងខ្លាំងលើការតាមដានបន្ថែមចំពោះសិស្សនិងបុគ្គលិកដែលនៅសាលានោះផ្ទាល់ ព្រោះក្នុងថ្នាក់រៀនរបស់ក្មេងប្រុសអាយុ ៨ ឆ្នាំខាងលើ មានសិស្សរៀនសរុបដល់ទៅ ៥០ នាក់ ដែលពួកគេអាចរងហានិភ័យឆ្លងខ្ពស់បំផុត៕

ប្រភព៖ Bangkokpost

Related posts

Leave a Comment