ញ៉ាកសាច់! អ្នកមេម៉ាយ សុខ សោម៉ាវត្តី សុខៗចាយលុយរាប់មុឺនដុល្លារទិញរថយន្តស៊េរីថ្មីសម្រាប់ដឹកកូនទៅរៀន…

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយពី តារាសម្ដែងស្រី អ្នកនាង សុខ សោម៉ាវត្តី តាមរយៈតួអង្គក្រមិចក្រមើម គួរឲ្យស្រលាញ់ និងមានរូបសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ ទោះជាមានកូនស្រីមួយ រួចហើយបែបណាក៏ដោយ។ក្នុងនោះផងដែរ បន្ទាប់ពីជីវិតស្នេហាចាស់បែកបាក់ និងបានលែងលះគ្នាដាច់ស្រេចរួចមក សុខ សោម៉ាវត្តី បានជួបបុរសជាកីឡាករបាល់ទាត់រូបស្រស់ម្នាក់ លោក លី វ៉ាហេត ថែមទាំងយល់ចិត្តថ្លើមគ្នាបានច្រើនឆ្នាំហើយ ពោលគឺរយៈពេល៣ឆ្នាំជាងមកហើយ។ជាក់ស្ដែង ហ្វេនៗរបស់នាងផ្ទាល់ច្បាស់ជាបានជ្រាបហើយថា មួយរយៈពេលចុងក្រោយនេះ មើលទៅស្នេហារបស់នាង

ពិតជាមានភាពផ្អែមល្ហែមនឹងគ្នា និងមានសុភមង្គលយ៉ាងខ្លាំងផងដែរ។ងាកមកមើលពីរបស់របរប្រចាំថ្ងៃវិញ តារាស្រីរូបនេះតែងតែនិយម ប្រើប្រស់ល្អៗ ទំនើបៗ មិនចាញ់តារាៗដទៃឡើយ ហើយកាលពីប៉ុន្មានម៉ោងមុននេះ អ្នកមេម៉ាយក្ដៅស្រួយរូបនេះ បានបង្ហោះរូបភាពមួយសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក និង Instagram ជាមួយនឹងរថយន្តម៉ាកថ្មីរបស់អ្នកនាងពណ៌ខៀវ យ៉ាងស្រស់ស្អាតផងដែរ។ ព្រមជាមួយគ្នានេះ អ្នកនាងក៏បានសរសេររៀបរាប់ថា ៖Welcome new member ពណ៌ស្អាតពេក ថែម1ទៀតទៅទុកជូនកូនទៅរៀន៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment