ពុទ្ធោក្តុកក្តួលណាស់! ឱប្រទេសកូរ៉េខាងត្បូងអើយហេតុអ្វីអ្នកក្លាយទៅជាបែបនេះ ដោយសារតែកូរ៉ូណាបានសម្លាប់មនុស្សដល់ ១២ករណី…

កាលពីព្រឹកមិញនេះកូរ៉េខាងត្បូងបានរាយការណ៍អំពីការកើតមានករណីអ្នកឆ្លងមេរោគ Covid-19 ចំនួន ៣៣៤ ករណីបន្ថែមទៀត ដែលវាគឺជាចំនួនរា តត្បា តដ៏គួរឲ្យបារម្ភ និងឆាប់រហ័សបំផុតមួយ។ បើយោងតាមមជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់ការគ្រប់គ្រងនិងបង្ការជំ ងឺឆ្ល ងបានបញ្ជាក់ថា ក្នុង

ចំណោមអ្នកឆ្ល ងថ្មីទាំងនោះគឺមានចំនួន ៣០៧ ករណីបានកើតឡើងនៅក្នុងក្រុង Daegu ដែលជាក្រុងធំបំផុតលំដាប់ទី ៤ នៅកូរ៉េខាងត្បូង។គួររម្លឹកជូនថា កន្លងមកអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងធ្លាប់បានលើកឡើងថា មូលហេតុដែលធ្វើឲ្យមេរោ គ Covid-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង

មានការរាតត្បាតលឿនគឺដោយសារតែមានស្រ្តីវយ័ ៦១ ឆ្នាំ ដែលត្រូវបានគេសង្ស័យថាមានផ្ទុកមេរោ គហើយនោះ តែគាត់មិនព្រមទៅមន្ទីរពេទ្យដើម្បីពិនិត្យឈាមរកមេរោគទាល់តែសោះ។ ផ្ទុយទៅវិញគាត់បានធ្វើដំណើរទៅកាន់ព្រះវិហារកាតូលិកនៅក្នុងក្រុង Daegu ជាច្រើនកន្លែង ហើយពេលដែល

គាត់ឈឺខ្លាំងទើបព្រមទៅពេទ្យនិងទីបំផុតត្រូវបានគេរកឃើញថា គាត់ពិតជាមានផ្ទុកមេរោ ក Covid-19 ប្រាកដមែន។ដូចនេះគេជឿថា ស្រ្តីវ័យ ៦១ ឆ្នាំនេះហើយគឺជាអ្នកដើរចម្ល ងមេរោ គនោះ ព្រោះអ្នកឆ្ល ងមេរោ គ Covid-19 ភាគច្រើនគឺជាប្រជាពលរដ្ឋដែលបានទៅព្រះវិហារកាតូលិកនៅក្នុង

ក្រុង Daegu ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៧នេះ កូរ៉េខាងត្បូងមានអ្នកឆ្ល ងមេរោ គ Covid-19 សរុបចំនួន ១ ៥៩៥ ករណី និងមានអ្នកស្លា ប់ចំនួន ១២ករណីផងដែរ៕

Related posts

Leave a Comment