បាក់ចង្កេះ! តិច្រឡំកូនកំលោះអីទៅតាមពិតជាងថតរូបទេណា ដល់ថ្នាក់ធ្វើឲ្យ លោក ដួង សុខគា លាន់មាត់ថា…

នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ក្រោយពីឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Visal FoTo ដែលជាជាងថតរូបដ៏សង្ហាម្នាក់ បានបង្ហោះរូបភាពរបស់ខ្លួនជាច្រើនសន្លឹក ដោយធ្វើការតុបតែងខ្លួនគួរឲ្យចាប់អារម្មណ៍ ក្នុងខណៈពេលថតរូបភាពឲ្យមង្គលការមួយ។

ម្ចាស់ហ្វេសប៊ុក ដដែលក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា៖ “តិចច្រលំកូនកំលោះអីទៅ ជាងថតទេបាទ”។ ក្រោយពីឃើញបែបនេះ សូម្បីតែលោក ​​ដួង​ សុខ​គា អ្នក​សិល្បៈ​ពហុ​ជំនាញ​ម្នាក់ ក៏បានស៊ែរផុសមួយនេះផងដែរ ហើយភ្ជាប់សារខ្លីមួយថា “ឃើញក្រុមហ្នឹង មុនគេ! ស្លៀកអ៊ីចឹងហើយ ប្អូនៗ បងគាំទ្រ! ជាងថតស្លៀកសមណាស់! ក្នុងមង្គលការ បែបប្រពៃណី សម្លៀកបំពាក់នេះ សមឥតខ្ចោះ!”៕

Related posts

Leave a Comment