តារាកំប្លែងនាយ ពាក់មី៖ កាលនៅជាសង្សានឹងគ្នា ប្តីធ្វើសំណង់នៅលូ5 ប្រពន្ធធ្វើការរោងចក្រសានសាន ជិតអុីខាង បឹងក្រពើ កាលនុងខ្ញុំដូច តៅមុីងសុឺ ណាស់

មហាជនជាច្រើន ប្រហែលជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងដែលល្បីល្បាញមួយរូប នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង គឺ នាយ ពាក់មី។នាយ ពាក់មី មិនត្រឹមតែពូកែខាងកំប្លែងធ្វើឲ្យគេសើចចុចពោះប៉ុណ្ណោះទេ នាយ ក៏អាចច្រៀង និងសម្តែងបានល្អថែមទៀតផង រឹតតែពិសេសថែមទៀតនោះគឺគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំពាក្យសំដីប្រកបដោយភាពថ្លៃថ្នូរ។

ក្រៅពីអាជីបមួយនេះ នាយ ក៏មានមុខជំនួញ កំពុងតែកាក់កបផ្សេងទៀតផងដែរ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ។

ងាកមកជីវិតផ្ទាល់ខ្លួនរបស់នាយ និងភរិយាវិញ ដោយកាលពីកន្លងទៅ នាយ ពាក់មី តែងតែបង្ហោះរូបភាព និងសារខ្លះៗ ដែលរំលឹកពីអនុស្សាវរីយ៍កាលពីកន្លងទៅ ជាមួយភរិយា។ តារារូបនេះទំរាំបានល្បីមកទល់សព្វថ្ងៃនេះ គឺគាត់មានប្រវត្តិលំបាកខ្លាំងណាស់ សូម្បីតែរូបគាត់ក៏មិននឹកស្មានដល់ផង។

ហើយនៅមុននេះបន្តិច នាយ បានបង្ហោះរូបភាពមួយសន្លឹក ព្រមទាំងភ្ជាប់សារខ្លី ក៏មានន័យមួយថា៖ “កាលនៅជាសង្សានឹងគ្នា ប្តីធ្វើសំណង់នៅលូ5 ប្រពន្ធធ្វើការរោងចក្រសានសាន ជិតអុីខាង បឹងក្រពើ កាលនុងខ្ញុំដូច តៅមុីងសុឺ ណាស់”៕

Related posts

Leave a Comment