អីយ៉ាស! ទីបំផុតបទថ្មីរបស់អ្នកនាង ឪក សុគន្ធកញ្ញា បានចេញជាផ្លូវការហើយគ្រាន់តែចេញភ្លេងមកចង់រាំតែម្ដង (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ក្រោយពី កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានផ្អាកពីពិភពសិល្បៈមួយរយៈ ព្រោះតែសម្រាលកូនប្រុសសំណព្វចិត្តរបស់នាង បានធ្វើឲ្យហ្វេន មានការនឹកនា អ្នកនាងជាខ្លាំង ហើយក្នុងខែនេះ សុគន្ធកញ្ញា ក៏បានលេចមុខ ក្នុងវិស័យចាស់របស់នាងវិញហើយ។លើសពីនេះទៅទៀត អ្នកនាងបានចេញបទចំរៀងថ្មីទៀតផងគឺបទ កូនធំជាអ្នកយំឬកូនតូចជាអ្នកយំមើលទៅ?

ក្នុងនោះសាច់ភ្លេងបែបកន្រ្តាក់អារម្មណ៌ គឺគ្រាន់តែលឺភ្លេងក៌ចង់រំា គ្រាន់តែបទនេះចេញមិនទាន់បាន១ម៉ោងផង មានអ្នកចូលទស្សនាមិនតិចគ្នានោះទេ ជាពិសេសគឺស៊ែរតែម្តង ក្នុងនោះមហាជនជាច្រើនមានការគំាទ្រលើបទចំរៀងរបស់អ្នកនាង ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment