គួរឲ្យអាណិតលោកទាំងពីរណាស់…លោកតាលោកយាយកំសត់ កំពុងតែសម្រាកទាំងដែលគ្មានប្រាក់មួយរៀលជាប់ខ្លួន ហើយពេលនេះសូម្បីតែប្រាក់ទិញអាហារពិសារក៏គ្មានដែរ…មានវីដេអូ

កាលពីថ្ងៃម្សិលមិញនេះ មាននៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះសារនៅលើបណ្តាញសង្គម អំពីស្ថានភាពរបស់លោកតា ចំណាស់ម្នាក់ ដែលគាត់កំពុងតែអង្គុយមើលលោកយាយ មានជំងឺលើសឈា មកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យ​ ហើយគ្មានប្រាក់សម្រាប់ទិញអ្វីបរិភោគនោះទេ ថ្លៃថ្នាំក៏គ្មានដែរបងប្អូន សង្ឃឹមថាបងប្អូននិងជួយដល់លោកតា ពេលនេះគាត់កំពុងតែនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា “លោកតាលោកយាយ ក្រីក្រ គ្មានទីពឹង កំពុងឈឺ សម្រាក នៅមន្ទីពេទ្យ បង្អែក ខេត្ត ប៉ៃលិន មិនមានលុយ ទិញថ្នាំ សម្រាប់ព្យាបាល ជំងឺ នឹងមិនមាន អារហារ បរិភោគគ្រប់គ្រាន់ . សូមសប្បុរសជនមេត្តាជួយលោកតាផង 093633500 Date.25.2.2020″។

ជីវិតរបស់លោកតានិងលោកយាយពិតជាកំសត់ណាស់បងប្អូន សូមបងប្អូនមេត្តាជួយដល់លោកទាំងពីរនាក់ផង ម្នាក់បន្តិចក៏បាន ដើម្បីជួយសម្រួលដល់ទុក្ខលំបាករបស់លោកទាំងពីរ ដែលកំពុងតែត្រូវការជំនួយពីបងប្អូនទាំងអស់គ្នា៕

Related posts

Leave a Comment