ពិតជាពិសេសមែន! លោកឧកញ៉ា​ ស្រី​ ចាន់​ថន​ ណែនាំ​បរទេស​ឲ្យ​ស្គាល់​រោងចក្រផលិតតុក្កតាក្នុងស្រុកជាស្នាដៃកូនខ្មែរពិតៗ​

នៅរសៀលថ្ងៃ​នេះ​ដែរ​ ត្រូវ​នឹងថ្ងៃទី២៦ ខែ​កុម្ភៈ​​ ឆ្នាំ​២០២០​ ​លោកឧកញ៉ា​ ស្រី​ ចាន់​ថន​ អគ្គនាយកក្រុមហ៊ុន​ ជេត​ គ្រុប​ ខណៈដែល​ទេីបតែ​វិល​ត្រលប់​មកពី​បំពេញ​ការងារ​នៅ​ប្រទេស​រុស្សី​ រួច​មក​ បាន​ទទួល​ស្វាគមន៍​អ្នកវិនិយោគទុនមកពីប្រទេសកូរ៉េ​ ដោយ​ក្នុង​នោះ​ លោកឧកញ៉ា​ ស្រី​ ចាន់​ថន​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖

«ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០៖ ដោយមានការចង្អុលបង្ហាញពីអគ្គវាជទូតប្រចាំនៅប្រទេសកូរ៉េ ថ្ងៃនេះ ខ្ញុំបាទបានទទួល ស្វាគមន៍​អ្នកវិនិយោគទុនមកពីប្រទេសកូរ៉េ ក្រុមហ៊ុន KIC ដែលជាក្រុមហ៊ុនវិនិយោគលើតំបន់ឧស្សាហកម្ម មកទស្សនៈកិច្ចក្នុងតំបន់អភិវឌ្ឍន៏ ស្កាយលែន សេវិនអេនជី (Skyland 7NG) និងបានឆ្លៀតពេលណែនាំឲ្យស្គាល់ពីរោងចក្រផលិតតុក្កតាក្នុងស្រុកជាស្នាដៃកូនខ្មែរ។

«ជាមួយ​គ្នា​នេះ​ដែរ​ លោកឧកញ៉ា​ ស្រី​ ចាន់​ថន​ ក៏បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ប្រសិនបើបងប្អូនណាមានចំណាប់​អារម្មណ៍​ចង់កុម្ម៉ង់តុក្កតា រោងចក្ររបស់ខ្ញុំបាទមានទទួលកុម្ម៉ង់តាមតម្រូវការផងដែរ។ អាចធ្វេីការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដូចខាងក្រោមនេះ៖( 012 714 289)»។

ទន្ទឹម​នឹង​ដំណឹង​ដ៏​ពិសេស​នេះ​ដែរ​ បានធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ ជាពិសេស​ប្រជាកសិករ​បានសម្តែងនូវ​អារម្មណ៍​រំភើប​រីករាយ​ក៏ដូចជា​មាន​អំណរសាទរជាខ្លាំង​ និងបាន​កោតសរសើរ​ចំពោះ​លោកឧកញ៉ា​ ស្រី​ ចាន់​ថន​ ដែលបាន​ខិតខំ​ប្រឹងប្រែង​អស់​ពីកំលាំងកាយចិត្តក្នុងការ​ទាក់ទាញអ្នក​វិនិយោគ​ទុន​ ដេីម្បីចូលរួមចំណែកជួយដល់​ប្រជាជន​កម្ពុជា​។

Related posts

Leave a Comment