ប្រិយមិត្ដមួយចំនួនបានជាទទួលជ្រាបរួចមកហើយ ដែលកាលពីព្រឹកម្សិលមិញនេះ វេលាម៉ោង ១០ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មានហេតុការណ៏អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ដែលមានទីតាំងស្ថិតនៅលើផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទាក់ទងចំពោះឧបទ្ទ វហេតុដ៏រន្ធ ត់ចិត្ដនេះដែរ ស្រាប់តែមានប្អូនស្រីម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Oun Rosa ដែលត្រូវជាជនរងគ្រោះ ក្នុងហេតុការណ៏ខាងលើ បានបង្ហោះសារមួយឃ្លា ដែលធ្វើឱ្យមហាជន ស្លុ តចិត្ដជាខ្លាំង ដោយខ្លឹមសាររបស់ប្អូនបានសរសេរឱ្យដឹងថា៖”មកពីរៀនវិញឆេះផ្ទះអស់”។
ជាមួយគ្នានេះដែរ ដោយមេីលឃេីញពីទុក្ខលំបាក និងមានក្តីអាណិតអាសូរជាពន់ពេកនោះ ថៅកែលក់មាស ពេជ្រ អ្នកនាង ទ្រី ដាណា ដែលកាលពីល្ងាចម្សិលមិញនេះបានធ្វើការប្រកាសស្វែងរកប្អូនស្រីរូបនេះ ដោយក្នុងនោះ បានមានការលេីកឡេីងថា«គេថាស៊ូលេចទូកកណ្តាលទន្លេ តែកុំអោយភ្លើងឆេះផ្ទះ បងចង់ជួបប្អូនស្រី បងទើបតែឃើញ ព័ត៌មានមុននេះ សូមអូនទាក់ទងមកបងផង (បងនិងជួយតាមដែលអាចជួយបាន) បើបងប្អូនណាមានលេខគាត់អោយមកខ្ញុំផង»។ យ៉ាងណាមិញ បន្ទាប់ពីបានប្រកាសស្វែងរកបានមួយថ្ងៃរួចមក នៅថ្ងៃនេះប្អូនស្រីដែលត្រូវភ្លេីងឆេះផ្ទះបានមកជួបជាមួយអ្នក នាងទ្រី ដាណា ហេីយ ក្នុងនោះដែរ ថៅកែពេជ្រដ៏មានចិត្តសប្បុរសធម៌រូបនេះក៏បានឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគមួយចំនួន ដេីម្បីជួយសម្រាលដល់ទុក្ខលំបាករបស់ប្អូនស្រី និងក្រុមគ្រួសារនាពេលនេះ។
ជាមួយគ្នានេះដែរ ប្អូនស្រីរងគ្រោះខាងលេីដែលមានគណនីហ្វេសបុកឈ្មោះ Oun Rosa បានធ្វើការថ្លែងអំណរគុណដល់អ្នកនាង ទ្រី ដាណា ដោយមានអត្ថន័យរៀបរាប់ដូចតទៅ៖«នាងខ្ញុំនិងក្រុមគ្រួសារ សូមអរគុណដល់ទឹកចិត្តមេត្តារបស់បងស្រី ដាណា ដែលបានផ្តល់ថវិកានិងសំភារះប្រេីប្រាស់មួយចំនួនធំដល់នាងខ្ញុំ នាងខ្ញុំសូមជូនពរបងអោយជួបតែសុភមង្គលក្នុងក្រុមគ្រួសារជួបតែសេចក្តីសុខនិងសូមអោយរីកចំរេីនក្នុងការប្រកបរាល់មុខរបររកសុីទាំងអស់»។