ព្រះវិហារ ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្មានថ្ងៃមុននេះ ឯកឧត្តម ហ៊ុន ជា បានអញ្ជើញដោយផ្ទាល់ទៅជួបជាមួយលោក បេន ដល់គេហដ្ឋាន បន្ទាប់ពីបានទទួលដំណឹងថា ស្ពានចូលផ្ទះលោក បេន ដែលមកពីសៀមរាប និងព្រះវិហារ ត្រូវគេដុតអស់ទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ជា ក៏ធ្លាប់បានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះថា៖«សកម្មភាពដុតបំផ្លាញព្រៃឈើនៅភូមិសាស្រ្ដ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីទន្រ្ទានយកដីនៅតែបន្ដមាន ដោយគ្មានអ្នកឈឺឆ្អាល ក្រុមគ្រួសារ បេន កំពុងប្រឈមមុខជាមួយពួកចោរលួចដុតព្រៃ ហើយលោក បេន ពិតជាពិបាក និងមិនអាចទប់ទល់ជាមួយពួកចោរបានទេ ព្រោះចោរមានមនុស្សនៅពីក្រោយ។
សូមបងប្អូនដែលពាក់ព័ន្ធ ជួយសំរួល និងមើលថែពួកគាត់ផង ព្រោះថាគាត់មកជួយយើងដោយគ្មានចង់បានអ្វី ក្រៅពីថែរក្សាព្រៃឈើអោយបានគង់វង្សទេ! រួមគ្នាឡើង ព្រោះថាគេធ្វើដើម្បីយើង និងជាតិសាសន៍របស់យើង ដូច្នេះយើងត្រូវជួយមើលថែពួកគាត់វិញ! ខ្ញុំនិងរួមចំណែកក្នុងការងារមួយនេះ»។យ៉ាងណាមិញ នាមុននេះបន្តិច បេីយោងតាមរយៈការបញ្ជាក់ពីលោក តាន់ គីមសួរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុកបានរៀបរាប់ឲ្យដឹងថា៖«សូមថ្លែងអំណរគុណដល់បងប្រុស ហ៊ុន ជា ដែលបានកៀងគរថវិកាចំនួន៩០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីផ្តល់ជូនលោក បេន ដាវិស សម្រាប់បេសកកម្មអភិរក្សព្រៃឈើនិងសត្វព្រៃ»។ប្រភព៖ហ្វេសប៊ុក