អាសូរខ្លាំងណាស់! ប្ដីនិងកូន ស្លា ប់ ប្រពន្ធរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តដឹកទឹកដាច់ហ្រ្វាំង ក្រឡាប់សង្កត់លើម៉ូតូកង់បី នៅស្តុបព្រែកហូរ ផ្លូវជាតិលេខ២….

កណ្ដាល: នៅវេលាម៉ោង ៦និង៥០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចស្តុបព្រែកហូរ ផ្លូវជាតិលេខ២ កែងផ្លូវលេខ១១៥ ភូមិតាក្តុលត្បូង សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទឹក និងម៉ូតូកង់បី។ រថយន្តបង្កម៉ាក NISSAN DIESEL (ស៊ីទែនដឹកទឹក ) ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចបាត់ពីកន្លែងកើតហេតុ)។

ជនរងគ្រោះឈ្មោះ ជា សុផាត ភេទប្រុស អាយុ ៣៨ឆ្នាំ (ស្លា​ ប់) ជាអ្នកបើកបរកង់បី មានអ្នករួមដំណើរចំនួន ៣នាក់៖
១/ឈ្មោះ ស៊ី នាង ភេទស្រី អាយុ ៣៨ឆ្នាំ មានផ្ទៃពោះ (រងរបួសធ្ងន់ )ត្រូវជាប្រពន្ធ ។ ២/ឈ្មោះ ហៃ យូប៊ិន ភេទស្រី អាយុ ៣ឆ្នាំ (ស្លា ប់) ត្រូវជាកូន។ ៣/ឈ្មោះ ហៃ យូហួរ ភេទប្រុស អាយុ ៧ឆ្នាំ (រងរបួសស្រាល) ។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្ក បើកបរក្នុងទិសដៅពីលិចមកកើត រួចបត់ស្តាំទៅទិសខាងត្បូង ត្រង់ចំណុចផ្លូវកោង និងល្បឿនលឿន បណ្ដាលឲ្យក្រឡាប់សង្កត់ពីលើម៉ូតូកង់បង់បី Pass App ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AF-8493 កំពុងឈប់ស្តុបក្នុងទិសដៅ ពីត្បូងទៅជើង និងសង្កត់ពីលើម៉ូតូចំនួន ០២គ្រឿងទៀត បង្កឲ្យអ្នកបើកបររងរបួសស្រាល ព្រមទាំងក្រឡាប់សង្កត់ពីលើសំយ៉ាបផ្ទះ ពលរដ្ឋរងការខូចខាតផងដែរ។ មូលហេតុ៖ អ្នកបើកបរលឿនត្រង់ចំណុចផ្លូវកោង និងដាច់ហ្រ្វាំង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងសម្រួលចរាចរណ៍ និងធ្វើការបញ្ជូនជនរងគ្រោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី។

Related posts

Leave a Comment