ទឹកចិត្តប្រពៃ! លោក ខេម ចុះចែកសម្ភារះសិក្សាដល់ប្អូនៗសិស្សសាលាមួយកន្លែងពោពេញទៅដោយស្នាមញញឹម (មានវីដេអូ)

ភ្នំំពេញ ៖ ប្រិយមិត្តភាគច្រើនបានដឹងហើយថា ខេម ជាតារាចម្រៀងប្រុសសម្លេងស្អកដែលតែងតែទទួលបានការគាំទ្រខ្លាំងពីមហាជនតាមរយៈសមត្ថភាពដ៏ប៉ិនប្រសព្វដោយអាចបកស្រាយបទចម្រៀងបានយ៉ាងពិរោះ ជាក់ស្ដែង ថ្មីៗនេះបទ «ស្រឡាញ់ស្រី ១.៧៣» របស់លោកក៏កំពុងតែល្បីល្បាញ និង ផ្ទុះការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនទៀតផង ។ទន្នឹមនឹងការទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនលោក ខេម ក៏មិនភ្លេចឆ្លៀតពេលទៅធ្វើការងារសប្បុរសធម៌ដែរ ជាមួយនឹងទឹកចិត្តដ៏ល្អ

ថ្មីៗនេះលោកបានចុះទៅចែកកាបូបជូនក្មេងៗកំពុងតែខ្វះខាតដែលរស់នៅតាមជនបទក្នុងខេត្តកំពតពោរពេញទៅដោយក្ដីស្រឡាញ់ទៅកាន់ពួកគេ ។ជាការពិតណាស់ ក្រោមរូបភាពនៃទង្វើដ៏ល្អប្រពៃមួយនេះ ទស្សនិកជនជាច្រើនបានធ្វើការលើកសរសើរទៅកាន់លោក ខេម ដែលមានសន្ដានចិត្តល្អទៅដល់កុមារ និង គាំទ្រឲ្យលោកនៅបន្ដធ្វើទង្វើល្អៗបែបនេះទៀត ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment