បន្ទាប់ពីលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារសុំបញ្ចប់រឿងទំនាស់ បញ្ហានៅព្រលានយន្តហោះម៉ាឡេស៊ីរួចមក ស្រាប់តែលោក អ៊ឹមជីវ៉ា បានចេញមតិលើកឡើងថា…

ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយដែលកាលពីព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩ក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងមូលបានមានការផ្ទុះកក្រើកយ៉ាងខ្លាំងតែម្ដង ទាក់ទងនឹងហេតុការណ៍ដែលយុវជនខ្មែរមួយក្រុមបានថតពីទិដ្ឋភាពច្រៀងរាំរបស់មនុស្សក្នុងក្រុមអ្នកសិល្បៈដោយដឹកនាំដោយលោកហេង ឡុងនិងលោកឧកញ៉ា ឡេង ណាវ៉ាត្រា នៅឯព្រលានយន្តហោះប្រទេសម៉ាឡេស៊ីក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីប្រគុំតន្ត្រីអចលនៈទ្រព្យដ៏ធំ ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៣កន្លងទៅនេះ។

ដោយឡែកនៅមុននេះបន្តិច លោកឧកញ៉ា ឡេង ណាវ៉ាត្រាបានមានការបញ្ជាក់ថា៖«ដើម្បីបញ្ចប់រឿងកាចោទប្រកាន់គ្នាខ្ញុំគិតថាការរាំនៅព្រលានម៉ាឡេសុី ជាដើមហេតុដូច្នេះខ្ញុំបាទស្នើរសុំបង ហេង ឡុង សូមបញ្ចប់រឿងត្រឹមប៉ុណ្ណឹងសូមកុំមានការប្ដឹងបន្តវែងឆ្ងាយអីហើយសង្ឃឹមថាបងប្អូនទាំងអស់នឹងយោគយល់ដោយការគោរពស្រលាញ់ពីខ្ញុំហើយការរាំរបស់ក្មេងៗនៅព្រលានយន្តហោះ(មិនមែនជាអ្នកសិល្បៈទេ)តែយើងខ្ញុំនឹងទុកជាកំហុសឆ្គងបទពិសោធន៍ក្នុងការកែតម្រូវ។សូមអគុណ»។

ជាមួយគ្នានេះដែរលោក អ៊ឹម ជីវ៉ា ក៏មានជាមតិយោបល់លេីកឡេីងដែរថា៖«បើធ្វើចឹងតាំងពីយូរគឺល្អបាត់ហើយយើងជាខ្មែរដូចគ្នានិងមានឋានៈខ្ពង់ខ្ពស់ ងារជាឧកញ៉ាពេលខ្លះត្រូវរៀនរំងាប់អារម្មណ៍អោយបានច្រើនជាជាងយកភាពចាញ់ឈ្នះមកដាក់មុខ។បើខុសត្រូវកុំប្រកាន់អីនេះគ្រាន់តែជាមតិមនុស្សសាមញ្ញមួយរូបទេ»។

Related posts

Leave a Comment