មន្ត្រីសុខាភិបាលចិនបានបញ្ជាក់ថាវេជ្ជបណ្ឌិតអាយុ ៤២ ឆ្នាំម្នាក់ដែលធ្វើការនៅមន្ទីរពេទ្យជិតទីក្រុងអ៊ូហានបានក្លាយជាវេជ្ជបណ្ឌិតទី ២ ដែលបានស្លា ប់ដោយ សារវីរុស Covid-19 ពេល ២៤ ម៉ោងនៅក្នុងខេត្តហ៊ូប៉ី ប្រទេសចិន។
វេជ្ជបណ្ឌិត Huang Wenjun ជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្រផ្លូវដង្ហើមបានឆ្លងវីរុស Covid-19 ពេលបំពេញភារកិច្ចនៅមន្ទីរពេទ្យ Xia Xia Central ក្នុងទីក្រុងអ៊ូហាន និងបានទទួល មរណភាព នៅ ម៉ោងប្រហែល ៧ និង ៣០ នាទីល្ងាចថ្ងៃអាទិត្យម្សិ លមិញ ។
អ្នកប្រើប្រាស់ បណ្តាញសង្គម ជាច្រើនបា នចែក រំលែកនូវក្ដីគោរព ដល់លោ កវេជ្ជបណ្ឌិតដោយ សរ សេរសារស ម្ដែងនូវ ការ សោកស្ដាយ និងចូលរួមផ្ញើសា ររំលែ កទុក្ខដល់ក្រុម គ្រួសាររប ស់វេជ្ជ បណ្ឌិត នោះរូប នោះផងដែរ។
មរ ណ ភាពរបស់វេជ្ជបណ្ឌិតរូបនេះកើតឡើងមិ ន ដល់ ២៤ ម៉ោងផង បន្ទាប់ពីវេជ្ជបណ្ឌិត Xia Sisi បានស្លា ប់ដោ យ សារការឆ្លងវីរុសពីអ្នកជំងឺនៅមន្ទីរពេទ្យ Union Jiangbei នៃទីក្រុងអ៊ូហាន ក្នុងខេត្ត ហ៊ូប៉ី ភាគកណ្តាលប្រទេសចិន។
គ្រូពេទ្យសរីរាង្គ Xia Sisi អាយុ ២៩ ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី ១៩ ខែមករា ហើយក្រោយម កត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យ Zhongnan នៃសាកលវិទ្យាល័យអ៊ូ ហាននៅពេ លដែលស្ថានភាពរ បស់នាង កាន់តែអាក្រក់ ទៅៗ នៅថ្ងៃទី ៧ ខែកុម្ភៈ។ នាងបានស្លា ប់កាលពី យប់ថ្ងៃសៅ រ៍ទី ២៣ ខែកុម្ភៈ។
ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន ៦៤៨ នាក់នៅក្នុងប្រទេសចិនមានតែ ១៨ នាក់ប៉ុណ្ណោះដែលស្ថិតនៅខា ងក្រៅខេត្តហ៊ូប៉ី។ ការរាតត្បាតជាសកលត្រូវបានគេដឹងថា បានស ម្លា ប់មនុស្សជិត ២៥០០ នាក់និងឆ្លងជំងឺជិត ៨ម៉ឺននាក់។ តួលេ ខថ្ងៃនេះបង្ហាញពីការស្លា ប់បន្ថែមទៀតនៅអ៊ីរ៉ង់ កូរ៉េខាងត្បូង និងនៅលើ នាវាកម្សាន្ត Diamond Princess នៅឆ្នេរ សមុទ្រជប៉ុន៕
អត្ថបទ៖ កម្ពុជាថ្មី