នៅ​ព្រឹក​ស្អែកនេះ​ អ្នកនាង ទ្រី​ ដាណា​ និងធ្វេីពិធី​បន់ស្រន់បួងសួរសុំសេចក្តីសុខ​ ហេីយក៏ទូលនូវ​ទេវតា​ បេីមានមនុស្សណាមានចិត្តគំនិតមិនល្អ​ ប៉ុ ន ប៉ ង​អា ក្រ ក់​

បេីនិយាយពីអ្នកនាង ទ្រី​ ដាណា​ ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហេីយ គឺជាថៅកែហាង​លក់មាស​ ពេជ្រ​ និងគឺជាបុគ្គលក្នុងសង្គមមួយរូបដែលមានចិត្តល្អ មានចិត្តសណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗនៅក្នុងគ្រួសារជាដេីមនោះ ។

ទន្ទឹម​នឹងភាព​ជោគជ័យ​លេី​មុខ​ជំនួញ​ដូច​សព្វថ្ងៃ​នេះ​ វាមិនមែនជារឿងដែលងាយស្រួលនោះទេ​ ព្រោះទម្រាំតែមានថ្ងៃនេះ​ ម្ចាស់​ហាង​ពេជ្រ​ដ៏​មាន​ចិត្ត​ធម៌​រូប​នេះ​បាន​តស៊ូ​ ក៏ដូចជា​ឆ្លងកាត់​នូវ​បញ្ហា​ និង​ឧបសគ្គ​ជា​ច្រើន​ ដែល​ស្ទើរ​តែគ្មានពេលសម្រាកនោះទេ​ ដែលពិតជា​គួរឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​។

ដោយឡែក​ នៅមុន​នេះ​បន្តិច​ អ្នកនាង ទ្រី​ ដាណា​ បានបង្ហោះ​សារ​ដោយបាន​ភ្ជាប់​ជាមួយ​ពាក្យ​ពេចន៍​បែប​ជំនឿ​ ដែលជាការ​បួងសួង​សុំ​សេចក្ដី​សុខ​ និង​ចៀសផុតពីការ​ប៉ុនប៉ង​អាក្រក់​ណាមួយពី​មនុស្ស​មួយ​ចំនួន​តូច​​មកលេីរូបនាង​ ដោយ​ក្នុង​នោះ​ ថៅកែ​ពេជ្រ​ដ៏មាន​ចិត្ត​សប្បុរសធម៌​រូបនេះ​បាន​មានការ​លេីកឡេីង​ថា៖

«ស្អែកព្រឹកវេលាម៉ោង09គត់​ នាងខ្ញុំនិងធ្វេីពិធី​បន់ស្រន់និងបួងសួរសុំសេចក្តីសុខ​ ហេីយក៏ទូលនូវ​ទេវតា​ បេីមានមនុស្សណាមានចិត្តគំនិតមិនល្អហេីយ​ ប៉ុនប៉ងអាក្រក់មកលេីរូបនាងខ្ញុំ​ សូមអោយទេវតាជួយដឹងជួយលឺ​ ព្រោះនាងខ្ញុំរស់នៅលេីផែនដីមួយនេះ​មិនដែលមានចិត្តគំនិតចង់ជាន់ពន្លិចអ្នកណាដេីម្បីខ្លួនឯងឡេីយ​ ហេីយបងប្អូនអាចចូលរួមជាមួយនាងខ្ញុំបានណា»។

Related posts

Leave a Comment