ត្រេកអរជំនួស! នាយ ពាក់មី ប្រាប់ថា “3175$ថវិកាទឹកចិត្តបងប្អូនចូលរួមជាមួយខ្ញុំ​ បូករួមជាមួយថវិកាខ្ញុំ និងក្រុមហ៊ុនត្រាសមី​ 1000$ ទៀត​ ថ្ងៃនេះខ្ញុំសរុបផ្ញើជូនបេនបានចំនួន​ 4175$​…”

ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបរួចមកហើយ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញរឿង ដ៏គួរឲ្យស​​ង្វេគមួយ បានកើតឡើងចំពោះលោក បេន ទៀត ហើយ។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “ចាន់ទី សុធី” បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ស្ពានចូលផ្ទះ Ben មកពីសៀមរាប និងព្រះវិហារ​ គេដុ​តអស់ទាំងពីរហើយ”។

ក្រោយឃើញបែបនេះ ក្រោយក្តីអាណិតបេន គេក៏បានឃើញ នាយ ពាក់មី, ឯកឧត្តម ហ៊ុន ជា, ឧកញ៉ា ស្រី ចាន់ថន និងសប្បុរសជនជាច្រើនទៀតសន្យាថានឹងទៅសួរសុខទុក្ខ ដើម្បីផ្តល់កំលាំងចិត្ត ជូន លោក បេន និងក្រុមគ្រួសារ ដោយផ្ទាល់។

នៅទីបំផុត នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ស្រាប់តែឃើញពួកគាត់ទាំងនោះបានទៅជួប លោក បេន និងក្រុមគ្រួសារលោកបេន តាមការសន្យាកន្លងមកមែន។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ គេបានឃើញនាយ ពាក់មី បានវេរលុយចូលកុង របស់លោកបេនហើយ។ នាយ ពាក់មី បញ្ជាក់បន្ថែមថា៖ “3175$ថវិកាទឹកចិត្តបងប្អូនចូលរួមជាមួយខ្ញុំ​ បូករួមជាមួយថវិកាខ្ញុំ និងក្រុមហ៊ុនត្រាសមី​ 1000$ទៀត​ ថ្ងៃនេះខ្ញុំសរុបផ្ញេីជូនបេនបានចំនួន​ 4175$​ (មិនបូកជាមួយលុយដែលបងប្អូនចូលរួមជាមួយ សំលាញ់ហួតជាទេ ) បើបងប្អូនចង់ជួយបេនបន្តទៀត បងប្អូនផ្ញើទៅកុងបេនផ្ទាល់ ដែលខ្ញុំបង្ហាញបងប្អូននោះចុះ ខ្ញុំឈប់ទទួលហើយ សូមអរគុណបងប្អូន”៕

Related posts

Leave a Comment