អីយ៉ា បាត់មួយរយៈសោះ ស្រាប់តែ ចាន់ឡា បានបង្ហាញនូវមុខរបរថ្មីមួយទៀត គឺជាអ្នក

កាលពីមួយរយៈពេលមុននេះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកទាំងមូល ហាក់មានការចាប់អារម្មណ៍ជាខ្លាំងចំពោះប្អូនស្រី លៀង ចាន់ឡា អតីតបេក្ខនារីក្នុងកម្មវិធី X Factor Cambodia ដែលក្រោយពីទទួលបាននូវការអាណិតស្រលាញ់ហេីយនោះ ប្អូនស្រីក៏ទទួលបាននូវការឧបត្តម្ភពីសប្បុរសជនជាច្រើនទៀតផងដែរ។

ដោយឡែក ជាមួយនឹងភាពលេចធ្លោ រួមជាមួយនឹងការចាប់អារម្មណ៍ជាខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុករួចមក ជីវិតរបស់ប្អូនស្រី ចាន់ឡា បានមានការផ្លាស់ប្ដូរស្ទើរតែទាំងស្រុងតែម្តង មិនថាតែរូបសម្រស់ ការស្លៀកពាក់ និងការតុបតែងខ្លួននោះទេ ដែលធ្វេីឲ្យមជ្ឈដ្ឋានមហាជនជាច្រើនសឹងតែមិនជឿនោះទេ។

ទន្ទឹមនឹងនេះដែរ បច្ចុប្បន្ននេះ ប្អូនស្រី លៀង ចាន់ឡា ហាក់មានភាពមមាញឹកជាខ្លាំងជាមួយការងារសិល្បៈ ហេីយអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ ប្អូនស្រីក៏កំពុងមានកិច្ចការងារបន្ថែម គឺជាអ្នកលក់ផលិតផលកែសម្ភស្សទៀតផង។ បេីតាមការរៀបរាប់របស់ប្អូនស្រី ចាន់ឡា បានឲ្យដឹងថា៖ «បើបងប្អូនមានចំណាប់អារម្មណ៍ចង់បានជាប្រភេទឡេនឹងសេរ៉ូមលាបស្បែក ឫ ក៏ហ្វូមលាងមុខអាចទាក់ទងមកនាងខ្ញុំបាន តាមរយះលេខទូរស័ព្ទនាងខ្ញុំផ្ទាល់ ឬក៏ឆាតមកនាងខ្ញុំបានចា៎ លេខរបស់នាងខ្ញុំចា៎ 0962900479 កុំភ្លេចណាមានការបញ្ចុះតម្លៃពិសេសមានចម្ងល់អាចឆាតឬខលមកបានចា៎ នាងខ្ញុំនឹងជម្រាបជូនបងប្អូនទាំងអស់តែម្តង អរគុណចា៎»។

Related posts

Leave a Comment