ក្រោយពេលដឹងថា សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរខ្លួន ពេលនេះ ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារតប សម្តេចតេជោ វិញហើយ ដោយពោលពាក្យដ៏មានន័យប៉ុន្មានម៉ាត់ថា….(មានវីដេអូ)

នៅព្រឹក ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ ឧកញ៉ា ឌួង ឆាយ ផងដែរ ដែលចេះកែខ្លួនជាមនុស្សល្អ ដោយសម្តេចមានប្រសាសន៍ថា “ឆាយពីដើមកាចណាស់ អត់ដូច ឆាយឥឡូវទេ ឆាយ ឥឡូវស្លូត ឆាយឥឡូវល្អ ឆាយឥឡូវកែខ្លួនល្អ ជាសប្បុរសជនទៀត “។

ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែលនេះ ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារខ្លីមួយថា៖ “ខ្ញុំបាទ និងក្រុមគ្រួសារសូមគោរពថ្លែងអំណរអរគុណ និងដឹងគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ដែលតែងតែអប់រំណែនាំ សណ្តោះប្រណៃ និងផ្តល់ឱកាសអោយរូបខ្ញុំបាទរាល់កំហុសឆ្គងរបស់ខ្ញុំកន្លងមកនៅក្នុងភាពជាយុវវ័យភ្លឺតភ្លើន។ ខ្ញុំបាទសូមសន្យា និងធ្វើការប្តេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងដើម្បីក្លាយជាពលរដ្ឋល្អ និងបន្តកិច្ចការងារមនុស្សធម៍យកគំរូតាមរាមច្បង បងម៉ាណែត បងម៉ាណិត និងបងម៉ានី សំរាប់ជាគំរូសំរាប់យុវជនជំនាន់ក្រោយ និងជាគំរូសំរាប់សង្គមមិនអោយសម្តេចទាំងទ្វេរអស់សង្ឃឹមឡើយ

ឆ្លៀតក្នុងឱកាសទិវាដ៏ឧត្តុង្គឧត្តមប្រកបដោយមហានក្ខត្តឫក្សនេះ ខ្ញុំបាទសូមគោរពចូលរួមសម្តែងអំណរសាទរដោយក្តីសោមនស្សរីករាយ​ ប្រកបដោយមនោសញ្ចេតនាស្មោះស្ម័គ្រយ៉ាងជ្រាលជ្រៅជាទីបំផុត​ សូមគោរពជូនសព្ទសាធុការពរ​ បវរសួស្តី​ សិរីវឌ្ឍនា​ វិបុលសុខមហាប្រសេីរគ្រប់ប្រការ​ ជូនចំពោះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងបុត្រា បុត្រី និងក្រុមគ្រួសារ សូមមានសុខភាព​ល្អបរិបូរ​ ជន្មាយុយឺនយូរ​ ជោគជ័យមហាបវរប្រសើរ សិរីសួស្តី សុភមង្គល វិបុលសុខ សុខភាពល្អបរិបូរណ៍ អាយុយុឺនយូរ និងសូមប្រកបតែពុទ្ធពរទាំង៤ប្រការគឺ អាយ: វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ!”៕

Related posts

Leave a Comment