នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានធ្វើការប្រកាសក្នុងហ្វេសប៊ុករបស់ខ្លួន ស្វែងរកក្មេងស្រីដ៏គួរឲ្យអាណិតម្នាក់ដែលទើបចេញពីរៀន មកដល់ផ្ទះភ្លាម ស្រាប់តែឃើញភ្លើងឆេះផ្ទះគ្មានសល់។ លោកស្រី ក៏បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនបន្ថែមថា៖
“គេថាស៊ូលិចទូកកណ្តាលទន្លេ តែកុំអោយភ្លើងឆេះផ្ទះ បងចង់ជួបប្អូនស្រី បងទើបតែឃើញ ព័ត៌មានមុននេះ សូមអូនទាក់ទងមកបងផង (បងនឹងជួយតាមដែលអាចជួយបាន) បើបងប្អូនណាមានលេខគាត់អោយមកខ្ញុំផង”។
គួរបញ្ជាក់បន្តិចផងដែរថា ក្មេងស្រីម្នាក់នេះមានឈ្មោះ Oun Rosa ហើយនៅថ្ងៃនេះ ក្រោយឃើញភ្លើងឆេះផ្ទះគ្មានសល់ ប្អូនក៏បង្ហោះរូបភាពដ៏សង្វេគជាច្រើនសន្លឹក ព្រមទាំងភ្ជាប់សារទាំងទឹកភ្នែកថា “មកពីរៀនវិញឆេះផ្ទះអស់”, ប្អូនស្រីក៏បានបន្ថែមថា៖ “ឱផ្ទះខ្ញុំអេីយ ពេលនេះឆេះអស់ហេីយ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃផ្ទះនេះទាំងអស់គ្នា៕