ម្តាយកូនក្រមុំគាត់និយាយថា៖​ ថ្លៃបណ្ណាការ 68000ដុល្លារ គាត់មិនយកមកធ្វើនាក់មានទេ គឺគាត់យកមកចាត់ចែង ក្នុងពិធីមង្គលការទាំងអស់មានដូចជា…

ថ្លៃបណ្ណាការ​ ឬក៏យើងអាចនិយាយថា​ ជាថ្លៃទឹកដោះ​ ដែលខាងប្រុស​ បានជូនទៅខាងស្រីជាកូនក្រមុំនោះ គឺជាទំ​នៀម​ទំលាប់​ប្រពៃណី​មួយ​ ដែលមានមកតាំងតែពីបុរាណមកម្លេះ​ ហើយចំពោះលុយ​បណ្ណាការទាំងនេះ​ គឺត្រូវបានចាត់ចែងដោយគ្រួសារកូនក្រមុំ​ ដើម្បី​យកទៅរៀបចំ​ និងចំណាយនូវរាល់អ្វីផ្សេងៗក្នុង​កម្មវិធី​ដ៏​មង្គល​នេះ។

ដោយឡែក​ ក្រឡេក​ពិធី​ពិសា​ស្លាដក់កន្សែងរបស់​គូស្នេហ៍​​មួយនេះវិញ​ ​ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ ជាពិសេស​ក្នុង​បណ្តាញ​សង្គម​ហ្វេសបុក​ មានការចាប់​អារម្មណ៍​ជាខ្លាំង​ និងបាន​ស៊ែរ​ចែក​រំលែក​តៗ​គ្នា​យ៉ាង​ព្រោងព្រាត​ ដោយពិធីដ៏មាន​សិរីមង្គលនេះ​ ខាង​ប្រុស​បាន​ជូនថ្លៃ​បណ្ណាការដល់គ្រួសារខាងស្រីចំនួន​ 68000$។ ។

​ជាមួយ​គ្នា​នេះ​ដែរ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ TK Chan​ ដែលជាជាងថតរូបក្នុង​កម្ម​វិធី​មង្គល​ខាង​លើ​នេះ​ បានមាន​រៀប​រាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖«ម៉ាក់កូនក្រមុំគាត់និយាយថា ថ្លៃបណ្ណាការ 68000$ គាត់មិនយកមកធ្វើអ្នកមានទេ​ គឺគាត់យកមកចាត់ចែងក្នុងពិធីមង្គលការទាំងអស់មានដូចជា​៖

អ្នកភ្នួង ជាងថត តែងផ្ទះ ភ្លេងបុរាណ្យ​ ភ្លេងសម័យ លោកតាចៅមហា អាហារហូបចុកទទួលភ្ញៀវនិងបងប្អូន ហើយប្រាក់ដែលនៅសល់គាត់និងទុកកូនទាំងពីរទាំងអស់ គាត់ស្រលាញ់ស្មើរកែវភ្នែកចឹងគាត់ធ្វើអ្វីៗដើម្បីតែកូនគាត់ទេ (កូនអ្នកលក់បុកល្ហុងហិរឆ្ងាញ់យើងហ្នឹង)»។ កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ទិដ្ឋភាព​ក្នុង​ពិធី​មង្គល​នេះដូច​តទៅ​។

Related posts

Leave a Comment