តារាចម្រៀងលោក ខាន់ ជេមស៍ រំឭកអនុស្សាវរីយ៍ ដោយការមកលេបន្ទប់ជួលដ៏កម្សត់កម្រ កាលពីជាង ១០ឆ្នាំមុន ( មានវីដេអូ )

ភ្នំពេញ៖ ជាការពិតប្រិយមិត្តប្រាកដជាបានស្គាល់តារាចម្រៀង លោក ខាន់ ជេមស៍ ដែលលោកជាតារាចម្រៀងមួយរូបដែលឈានជើងចូលសិល្បៈជាច្រើនឆ្នាំមកហើយ បើនិយាយពីប្រជាប្រិយភាពវិញ លោកពិតជាមានមហាជន ក៏ដូចជាហ្វេនៗគាំទ្រដល់លោកខ្លាំង។

យ៉ាងណាមិញ លោកជាតារាប្រុសដែលមានហាងឆេងខ្ពស់ ដោយលោកពិតជាមានភាពមហាញឹកជាមួយការងារឡើងច្រៀងតាម ខេត្តក៏ដូចជាតាមឆាកតន្រ្តីនានាផងដែរ។ ដោយរាល់បទចម្រៀងរបស់លោកចេញមកសុទ្ធសឹងតែពីរោះៗ និងមានហ្វេនៗជាច្រើនចូលចិត្តនូវបទចម្រៀងលោក។

ជាក់ស្ដែង កាលពីពេលថីមិៗនេះ តារាប្រុសរូបនេះបានបង្ហាញពីវីដេអូ មួយទាក់ទងនឹងបន្ទប់ជួលរបស់លោក កាលពីជាង ១០ឆ្នាំមុន ដែលកាលនោះលោកត្រឹមតែជាតារាចម្រៀងតាមហាងធម្មតាម្នាក់ មិនសូវមានអ្នកស្គាល់ដូចពេលនេះនោះទេ។

នៅក្នុងនោះដែរលោកក៏បានបញ្ជាក់ផងដែរថា បន្ទប់ជួលដែលលោកជួល មានតម្លៃ ៣០ដុល្លារក្នុងមួយខែ អ្វីដែលធ្វើឲ្យយើងចាប់អាម្មណ៍ជាងនេះ លោកបានបន្ថែមថា ទោះលោកក្លាយជាតារាមានឈ្មោះល្បីល្បាញយ៉ាងណាក៏មិនភ្លេចពីដើមអតីតកាលរបស់ខ្លួនឯង ដែលកម្សត់កម្រដែរ៕

Related posts

Leave a Comment