ហ្វេសប៊ុក ៖ មហាជនភាគច្រើនប្រាកដជាស្គាល់លោកឧកញ៉ា ទៀ វិចិត្រ តាមរយៈការជួយសង្គម ដោយជាពិសេសនោះគឺ អ្នកខ្សត់ខ្សោយ គ្មានទីពឹង ជនពិការ និងចាស់ជរា ..ជាដើម។យ៉ាងណាមិញ កាលពីថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ បានធ្វើការបង្ហោះឃ្លិបវីដេអូមួយបង្ហាញពីសកម្មភាព នៃការដើរក្នុងក្នុងព្រៃកោងកាង ដើម្បីស្វែងរកជន្លេនសមុទ្រ( ភៀង ) ធ្វើជាម្ហូបសម្រាប់ប៉ូវកម្លាំង និង សុខភាព។
ក្នុងនោះដែរ ក្រោយលោកឧកញ៉ា ទៀ វិចិត្រ ធ្វើការបង្ហោះឃ្លិបវីដេអូខាងលើរួចមក បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង រួមទាំងបានធ្វើការចែករំលែកតៗគ្នាជាច្រើនផងដែរ។
គួរបញ្ជាក់ថា ជន្លេនសមុទ្រ( ភៀង ) ជាសត្វដែលបានមកពីព្រៃកោងកាង វារស់នៅតាមឈើពុកៗ ហើយវាក៏ជាម្ហូបពៅផងដែរ។ នេះបើយោងតាមការលើកឡើងរបស់លោកឧកញ៉ា ទៀ វិចិត្រ៕ បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមតាមដាន និងទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖
ដំណើរផ្សងព្រេងក្នុងព្រៃកោងកាង ដើម្បីរុករកសត្វភៀងដែលជាគ្រឿងសមុទ្រមានរស់ជាតិឆ្ងាញ់ហើយ ប៉ូវដល់សុខភាពថែមទៀត 😋💦💦ទៀ វិចិត្រ
Posted by ទៀ វិចិត្រ TEA VICHET on Wednesday, August 28, 2019